In English, click here
របៀបដែលងាយជានេះទៅទៀត សូមចុចទីនេះ
ក្រោយពីសំលាប់មេរោគកុំព្យូទ័រហើយ អ្វីដែលនៅសល់នោះគឺ ឯកសារ ហើយនិង Folder ដែលបានលាក់បាត់ ហើយមិនអាចដូរវិញបាន។ តែកុំព្រួយ ខ្ញុំមានវិធី!
ខ្ញុំយកឯកសារតែមួយទំព័រប៉ុណ្ណោះទៅព្រីននៅហាងព្រីងឯកសារសាធារណៈមួយ។ តែមួយទំព័រប៉ុណ្ណោះធ្វើអោយ Flash របស់ខ្ញុំទាំងមូលឆ្លងមេរោគពេញតែម្ដង។ ខ្ញុំមិនព្រួយបារម្មណ៍ពីមេរោគទេព្រោះខ្ញុំមាន Anti-virus ដ៏ខ្លាំងមួយនៅក្នុងកុំព្យូទ័រឯផ្ទះរបស់ខ្ញុំ ហើយម្យ៉ាងខ្ញុំដឹងថាមេរោគទាំងនោះ វាមិនធ្វើអោយបាត់ឯកសារខ្ញុំទេ។ តែអ្វីដែលធ្វើអោយឈឺក្បាលខ្លាំងនោះ គឺទាំងឯកសារ ទាំងថតដាក់ឯកសារទាំងអស់ ក្លាយទៅជា លាក់ របៀបជា System Files ទៀតផង ហើយខ្ញុំមិនអាចផ្ដូរវាវិញតាមរយៈ Right-click ហើយ Properties នោះឡើយ។ ហើយបើទោះជាបានមែន ក៏ខ្ញុំត្រូវចំណាយពេលច្រើនណាស់ដែរ សំរាប់ឯកសាររាប់រយក្នុង Flash Drive មួយនោះ។
តែ ខ្ញុំមានវិធីដែលរហ័ស ហើយងាយស្រួលបំផុត ដើម្បីដោះស្រាយបញ្ហានេះ។
សូមបញ្ជាក់ថា នេះមិនមែនជាវិធីសំលាប់មេរោគនោះទេ នេះគឺជាវិធីដើម្បីដក Hide ពីឯកសារមកវិញ។
ពន្យល់ពាក្យខ្លះ៖
Attribute : គឺជាលក្ខណៈរបស់ឯកសារ ដូចជា Hide, Read-only…
កំរិត៖ ងាយស្រួលល្មម
តំណាក់កាល៖
១, ចុច Start ហើយវាយពាក្យ cmd ហើយចុច Enter
២, សូមចូលទៅក្នុង Drive របស់ Flash របស់លោកអ្នក ដែលកំពុងមានឯកសារ Hide។ បើសិនជា Drive របស់ Flash អ្នកមានអក្សរ F សូមវាយ «F:» (ដោយគ្មានអភណ្ឌរសញ្ញា) បន្ទាប់មកចុច Enter
៣, សូមវាយ អោយដូច «attrib –s –h *.* /s /d» (ដោយគ្មានអភណ្ឌរសញ្ញា)
៤, រង់ចាំបន្តិច ទៅតាមចំនួនឯកសារ ឬ Folder របស់អ្នក
រួចរាល់
អ្នកនឹងទទួលបាន Flash ដែលគ្មាន Hidden File ដូចមុនទៀត។ ហើយចងចាំ មិនត្រូវអោយ Flash ចូលមេរោគទៀតឡើយ។
No comments:
Post a Comment