Showing posts with label GT-N7100. Show all posts
Showing posts with label GT-N7100. Show all posts

Tuesday, August 6, 2013

Galaxy Note 2 (GT-N7100) Root & Khmer Unicode ភាសាខ្មែរ

អូខេ! ពេល​នេះ​ខ្ញុំ​មាន​ទូរស័ព្ទ​ Samsung Galaxy Note 2 (GT-N7100) ដែល​កំពុង​ប្រើប្រាស់ Android Jellybean (4.1.2)។ ទូរស័ព្ទមិន​មាន​អី​ខុស​ប្លែក​ពី​គេ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ប្លែក​នោះ គឺ​វា​មាន​ប៊ិច (ដែល​គេ​ហៅ​ឈ្មោះ​ពាណិជ្ជកម្មថា S-Pen) ហើយ​ប៊ិច​នេះ​ វា​ឡូយ​អស់​ទាស់​ហើយ។ វា​មាន​ Haptic Feedback ដែល​ពេល​យើង​ចុច​ទៅ​វា​ញ័រ ហើយ​កំលាំង​សង្កត់​របស់​យើង​ទៅ​លើ​ប៊ិច​ នឹង​ធ្វើ​អោយ​សរសេរ​ដិត​ ឬ ថើរៗ ដូច​យើង​សរសេរ​លើក្រដាស​សៀវភៅ​អញ្ចឹង។ ហើយ​មួយ​ទៀត​វា​មិន​ធ្វើ​អោយ​យើង​បាត់​ប៊ិចងាយៗឡើយ ព្រោះ​វា​ស្រែក​រោទិ៍​ពេល​យើង​ដើរ​ចេញ​ ហើយ​ភ្លេច​ដាក់​ប៊ិចចូល​ទូរស័ព្ទ​វិញ។ ប៉ុណ្ណេះ​ បាន​ហើយ យើង​ចូល​មក​របៀប​ Root ហើយ​និង​ដាក់​យូនីកូដ​ខ្មែរ តាម​ស្ទីល​ងាយ​ស្រួល។ វា​រហ័ស។