Showing posts with label F100S. Show all posts
Showing posts with label F100S. Show all posts

Saturday, May 18, 2013

របៀប​ដំឡើង Andriod Jellybean 4.1.2, root ហើយ​និង​ តំឡើង​ យូនីកូដ​ខ្មែរ លើ​ទូរសព្ទ LG Vu F100L ឬ F100S


 English version, click here.

UPDATE: បើ​អ្នក​មាន Jellybean ហើយ,​ អ្នក​អាច​ចូល​ទៅ​ Root តែ​ម្ដង​ក៏​បាន។
UPDATE2: បើ​ពេល​ដំឡើង​វា​ទាមទារ​រក «B2C App» សូម​ចូល​ទៅ​ របៀប​ធ្វើ​ភាសាអង់​គ្លេស កន្លែង Alternative Method ខាង​ក្រោម​បំផុត។

LG F100
សំរាប់​តែ​ទូរសព្ទ LG Optimus Vu F100L S តែប៉ុណ្ណោះ។ F100L និង S គឺ​ជា​ទូរស័ព្ទ​ពីរ​ម៉ាក​តែ​មួយ​ គ្រាន់​តែ L គឺ​ជា​ប្រភេទសំរាប់​ប្រទេស​​កូរ៉េ, Sគឺ​ជា​ប្រភេទ​អន្តរជាតិ។ ទូរសព្ទ​ត្រូវ​មាន​ថ្ម​ដែល​អាច​នៅ​បាន​ប្រហែល​មួយ​ម៉ោង ឬ​យ៉ាង​ហោច​ណាស់​ក៏ 20% ដែរ។ ការ Root និង ដំឡើង​ System File គឺ​ជា​ការ​បំពាន​លើ​កិច្ច​សន្យា​ធានា​ទូរស័ព្ទ។ ខ្ញុំបាន​សាក​​លើ​ទូរសព្ទ LG Vu របស់​ខ្ញុំ ហើយ​បាន​ជោគជ័យ ទោះ​បី​ជា​ធ្វើ​ឡើង​វិញ​ច្រើន​ដង​ក៏​នៅ​តែ​ជោគជ័យ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​ធានា​លើ​ទូរស័ព្ទ​អ្នក​ឡើយ បើ​សិន​គាំង​ទូរស័ព្ទ តែ​ខ្ញុំ​ជឿ​ថា​បើសិន​ជា​អ្នក​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្ហាញ​បាន​ដូច​១០០% នោះ​អ្នក​នឹង​មិន​ជួប​បញ្ហា​ឡើយ។