Showing posts with label Calorie. Show all posts
Showing posts with label Calorie. Show all posts

Wednesday, August 7, 2013

ដំណើរ​ឆ្ពោះ​ទៅ​កាន់ «សូន្យ​ដាច់ខាត»

សូន្យ​ដាច់​ខាត គឺ​ជា​សីតុណ្ហភាព​ទាប​បំផុត​ក្នុង​ចក្រវាឡទាំង​មូល​នេះ។ អ្នក​វិទ្យាសាស្រ្ត​ពី​បុរាណ មិន​យល់​ពី​ភាព​ត្រជាក់​ច្បាស់​លាស់​ទេ។ ពួក​គេ​មិន​ដឹង​ពី​ប្រយោជន៍​នៃ​ភាព​ត្រជាក់​ឡើយ។ ងាក​មក​មើល​ ឥលូវ​នេះ​វិញ «ភាព​ត្រជាក់» បាន​ផ្លាស់​ប្ដូរ​ជីវិត​យើង​ ក្នុង​ផ្នែក​ជា​ច្រើន​រាប់​តាំង​ពី របៀប​យើង​រក្សា​ចំណី​អាហារ, របៀប​ក្នុង​ការ​រស់នៅ​ រហូត​ដល់ ម៉ាស៊ីន​ក្នុង​មន្ទីរពេទ្យ​ ជាដើម។ ភាព​ត្រជាក់ បាន​ផ្ដល់​អោយ​មនុស្ស​ជាតិ​នូវ​ មធ្យោបាយ​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍន៍ បច្ចេកវិទ្យា និង អ្វីៗជាច្រើន​ទៀត។ យើង​នឹង​ក្រឡេក​មើល​ សាច់រឿង​ របស់​មនុស្ស​ជាតិ​ ក្នុង​ការ​រុក​រក​ ចំណុច​ត្រជាក់​បំផុត​​ ក្នុង​ចក្រវាឡ ហើយ​និង​ រូបវិទូ​ ជាច្រើន ដែល​ចូល​រួម​ក្នុង​រំបក​គំហើញ​នេះ។