អូខេ! ពេលនេះខ្ញុំមានទូរស័ព្ទ Samsung Galaxy Note 2 (GT-N7100) ដែលកំពុងប្រើប្រាស់ Android Jellybean (4.1.2)។ ទូរស័ព្ទមិនមានអីខុសប្លែកពីគេប៉ុន្មានទេ តែអ្វីដែលប្លែកនោះ គឺវាមានប៊ិច (ដែលគេហៅឈ្មោះពាណិជ្ជកម្មថា S-Pen) ហើយប៊ិចនេះ វាឡូយអស់ទាស់ហើយ។ វាមាន Haptic Feedback ដែលពេលយើងចុចទៅវាញ័រ ហើយកំលាំងសង្កត់របស់យើងទៅលើប៊ិច នឹងធ្វើអោយសរសេរដិត ឬ ថើរៗ ដូចយើងសរសេរលើក្រដាសសៀវភៅអញ្ចឹង។ ហើយមួយទៀតវាមិនធ្វើអោយយើងបាត់ប៊ិចងាយៗឡើយ ព្រោះវាស្រែករោទិ៍ពេលយើងដើរចេញ ហើយភ្លេចដាក់ប៊ិចចូលទូរស័ព្ទវិញ។ ប៉ុណ្ណេះ បានហើយ យើងចូលមករបៀប Root ហើយនិងដាក់យូនីកូដខ្មែរ តាមស្ទីលងាយស្រួល។ វារហ័ស។