Tuesday, July 30, 2013

Intex Avatar 2 (IT-M804RC) Root Jellybean 4.1.1

ជា​ភាសា​ខ្មែរ និង Khmer Unicode, សូម​ចុច​ទី​នេះ
Avatar 2 tablet review, click here.


Intex Avatar 2
Intex Avatar 2 Tablet (IT-M804RC) is an 8" tablet with fantastic full size USB host port, featuring 1.6GHz dual core processor at the very affordable price. Running Android 4.1.1 Jellybean, this table can be ROOTED!
The process is very simple. Anyway, rooting voids tablet warranty and you risk bricking your device. BUT, if you meet all the requirements (below), and do as exactly as I mentioned, I believe it's safe to root. Plus, rooting gives way for more features like cool theme and other cool stuffs to your tablet. So let's get started!
p.s. I don't work for Intex.

របៀប​ Root និង ដំឡើង​យូនីកូដ​ខ្មែរ លើ Intex Avatar 2 Tablet (IT-M804RC)

English version, click here
បទ​វិភាគ​ទៅ​លើ Intex Avatar 2 tablet សូម​ចុច​ទី​នេះ

Intex Avatar 2
Intex Avatar 2 Tablet (IT-M804RC) គឺ​ជា​ តេបឡេត អេក្រង់​ ៨ អ៊ីញ របស់​ក្រុមហ៊ុន​អារ៉ាប់ Intex ដែល​បំពាក់​ទៅ​ដោយ​លក្ខណសម្បត្តិឡូយៗ​ជា​ច្រើន ដូចជា CPU Dual-core ល្បឿន 1,6GHz, រន្ធ USB ទំហំ​ដើម, Android Jellybean ក្នុង​តំលៃ 130$ ដែល​ទាក់​ទាញ។ ម្យ៉ាង​ទៀត​ គឺ​ ថេបឡេត អាច​ Root បាន​យ៉ាង​ងាយ។
ដំណើរ​​ការ Root មាន​លក្ខណៈ​សាមញ្ញ និង​ ងាយស្រួល។ យ៉ាង​ណា​ម៉ិញ Root មាន​ន័យ​ថា​ក្រុម​ហ៊ុន​លែង​ធានា​លើ​ តេបឡេត​ អ្នក​ទៀត​ហើយ ម្យ៉ាង​ទៀត អ្នក​អាច​នឹង​ធ្វើ​អោយ​ តេបឡេត គាំង​ តែ​បើសិន​អ្នក​ មាន​គ្រប់​តំរូវ​ការ​ (ខាង​ក្រោម) ហើយ​ធ្វើ​តាម​អោយ​ដូច​អ្វី ដែល​ខ្ញុំ​ប្រាប់ នោះ​ខ្ញុំ​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​ទេ។ Root មិន​ត្រឹម​តែ​ផ្ដល់​ យូនីកូដ​ខ្មែរ អោយ​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​អោយ​ តេបឡេត​ អ្នក​ នូវ​សមត្ថភាពកម្មវិធី បន្ថែម​ប្លែក​ៗ​ផង​ដែរ។ អញ្ចឹង​ តោះ​ចាប់​ផ្ដើម​ Root ជាមួយ​គ្នា។
សំគាល់៖ ខ្ញុំ​មិន​ធ្វើ​ការ​អោយ Intex ទេ។

Thursday, July 25, 2013

Intex Avatar 2 (IT-M804RC) Jellybean 4.1.1 ROOT (Teaser)

សេរីភាព​កើត​ឡើង​ទៀត​ហើយ... លើក​នេះ​មក​ជាមួយ​ ភាសា​កំណើត

Freedom is released again 

សេចក្ដី​ជូន​ដំណឹង​ ដល់​សាធារណ​ជន​ដែល​ប្រើ​ប្រាស់ Intex Avatar 2 (IT-M804RC) ជា​ទី​មេត្រី! ខ្ញុំ​សូម​ប្រកាស​ថា ថេបឡេត របស់​អ្នក​ទាំង​អស់​គ្នា​អាច​ Root បាន​ហើយ។​ មាន​ន័យ​ថា​អ្នក​នឹង​អាច​អាន​ឯកសារ​ជា​ភាសា​កំណើត​យើង​​នៅ​លើ​ឧបករណ៍​មួយ​ទៀត​ហើយ! (ក៏​បាន​ន័យ​ថា​ អ្នក​មាន​សេរីភាព​ក្នុង​ការប្រើ​ប្រាស់​អោយ​អស់​ថ្លៃ នូវ​របស់​ដែល​អ្នក​ប្រើ​លុយ​អ្នក​យក​ទៅ​ទិញ​ផង​ដែរ) :D
Alright, Intex Avatar 2 (IT-M804RC) users, I officially confirm that this tablet can be rooted and the process is pretty simple.