Click here for English
ចុចទីនេះសំរាប់ របៀបដែលលំអិតជាងនេះទៅទៀត
ក្រោយភ្លៀង មេឃស្រឡះ…តែប្រហែលជាត្រូវកើបភក់ច្រើនបន្តិចហើយ។ អ្វីៗដែលអ្នកឃើញគឺសុទ្ធតែ Hidden ហើយលក្ខណៈជា System ទៀតផង។ យ៉ាប់ជាងនេះទៅទៀតគឺអ្នកមិនអាចដាក់មិនអោយលាក់វិញបានឡើយ។ តែខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េច!
ខ្ញុំបានសរសេរពីរបៀបដក Hidden ចេញ របៀបលំអិត ហើយពិបាកបន្តិច រួចមកហើយ។ ដូច្នេះ ឥលូវនេះ ខ្ញុំនឹងមានរបៀបដែលត្រូវការតែមួយឃ្លីកប៉ុណ្ណោះ។
ដោនឡូដ
Vann: Bulk Unhide File and Folder
អ្វីដែលអ្នកត្រូវធ្វើគឺត្រូវដោនឡូដយកឯកសារខាងលើនេះ ហើយដាក់វាចូលក្នុង Folder ណាមួយដែលអ្នកចង់ដក Hidden មកវិញ។ អ្វីដែលវាធ្វើគឺ ដកHidden ពីគ្រប់ឯកសារ Folders ហើយនិង Subfolders ទាំងអស់មកវិញ។ បើកកម្មវិធីនេះមក ហើយរង់ចាំបន្តិចអាស្រ័យលើចំនួនឯកសារ ឬ ថតឯកសារលោកអ្នក។ ចុងបញ្ចប់អ្នកនឹងទទួលបាន Folder ដែលគ្មានអ្វីលាក់មកវិញហើយ។
របៀបធ្វើការរបស់វា៖
បើសិនជាអ្នកដាក់កម្មវិធីនេះក្នុង Folder ណាមួយ វានឹងដកHide ចេញពីគ្រប់ Files, Folders និង Folder តូចៗបន្តបន្ទាប់ទាំងអស់! កម្មវិធីនេះ គឺជា Command Line “attrib -s -h *.* /d /h”.
No comments:
Post a Comment