Showing posts with label adb driver. Show all posts
Showing posts with label adb driver. Show all posts

Tuesday, July 30, 2013

របៀប​ Root និង ដំឡើង​យូនីកូដ​ខ្មែរ លើ Intex Avatar 2 Tablet (IT-M804RC)

English version, click here
បទ​វិភាគ​ទៅ​លើ Intex Avatar 2 tablet សូម​ចុច​ទី​នេះ

Intex Avatar 2
Intex Avatar 2 Tablet (IT-M804RC) គឺ​ជា​ តេបឡេត អេក្រង់​ ៨ អ៊ីញ របស់​ក្រុមហ៊ុន​អារ៉ាប់ Intex ដែល​បំពាក់​ទៅ​ដោយ​លក្ខណសម្បត្តិឡូយៗ​ជា​ច្រើន ដូចជា CPU Dual-core ល្បឿន 1,6GHz, រន្ធ USB ទំហំ​ដើម, Android Jellybean ក្នុង​តំលៃ 130$ ដែល​ទាក់​ទាញ។ ម្យ៉ាង​ទៀត​ គឺ​ ថេបឡេត អាច​ Root បាន​យ៉ាង​ងាយ។
ដំណើរ​​ការ Root មាន​លក្ខណៈ​សាមញ្ញ និង​ ងាយស្រួល។ យ៉ាង​ណា​ម៉ិញ Root មាន​ន័យ​ថា​ក្រុម​ហ៊ុន​លែង​ធានា​លើ​ តេបឡេត​ អ្នក​ទៀត​ហើយ ម្យ៉ាង​ទៀត អ្នក​អាច​នឹង​ធ្វើ​អោយ​ តេបឡេត គាំង​ តែ​បើសិន​អ្នក​ មាន​គ្រប់​តំរូវ​ការ​ (ខាង​ក្រោម) ហើយ​ធ្វើ​តាម​អោយ​ដូច​អ្វី ដែល​ខ្ញុំ​ប្រាប់ នោះ​ខ្ញុំ​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​ទេ។ Root មិន​ត្រឹម​តែ​ផ្ដល់​ យូនីកូដ​ខ្មែរ អោយ​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​អោយ​ តេបឡេត​ អ្នក​ នូវ​សមត្ថភាពកម្មវិធី បន្ថែម​ប្លែក​ៗ​ផង​ដែរ។ អញ្ចឹង​ តោះ​ចាប់​ផ្ដើម​ Root ជាមួយ​គ្នា។
សំគាល់៖ ខ្ញុំ​មិន​ធ្វើ​ការ​អោយ Intex ទេ។