បទវិភាគទៅលើ Intex Avatar 2 tablet សូមចុចទីនេះ
Intex Avatar 2 |
ដំណើរការ Root មានលក្ខណៈសាមញ្ញ និង ងាយស្រួល។ យ៉ាងណាម៉ិញ Root មានន័យថាក្រុមហ៊ុនលែងធានាលើ តេបឡេត អ្នកទៀតហើយ ម្យ៉ាងទៀត អ្នកអាចនឹងធ្វើអោយ តេបឡេត គាំង តែបើសិនអ្នក មានគ្រប់តំរូវការ (ខាងក្រោម) ហើយធ្វើតាមអោយដូចអ្វី ដែលខ្ញុំប្រាប់ នោះខ្ញុំគិតថាវាគ្មានបញ្ហាអ្វីទេ។ Root មិនត្រឹមតែផ្ដល់ យូនីកូដខ្មែរ អោយអ្នកប៉ុណ្ណោះទេ វាក៏ផ្ដល់អោយ តេបឡេត អ្នក នូវសមត្ថភាពកម្មវិធី បន្ថែមប្លែកៗផងដែរ។ អញ្ចឹង តោះចាប់ផ្ដើម Root ជាមួយគ្នា។
សំគាល់៖ ខ្ញុំមិនធ្វើការអោយ Intex ទេ។
គោលដៅ
Root តេបឡេត Intex Avatar 2 និង ដាក់ យូនីកូដខ្មែរ
ភាពងាយស្រួល
ងាយស្រួល
រយះពេលត្រូវការ
ប្រហែល ១៥ នាទី (មិនគិតពីពេលដោនឡូដ)តំរូវការ
- ខ្សែ USB ដោតទៅ Computer
- ថេបឡេត Avatar 2 (IT-M804RC) Jellybean មានថ្មបាន២០នាទី
- កុំព្យូទ័រ
- អ៊ីនធើណេត កុំព្យូទ័រ ដើម្បី ដោនឡូន ប្រមាណ 40 ម៉េកាបៃត៍ (ធ្វើការដោយអត់អ៊ីនធើណេត ក៏បានអោយតែ ដោនឡូដ គ្រប់សព្វហើយ)
- អ៊ីនធើណេត សំរាប់ តេបឡេត ប្រហែល ១០ ម៉េកាបៃត៍
- កាហ្វេមួយកែវ៖ អត់ក៏បានមានក៏បាន :)
ម្ចាស់ដើម៖
ខ្ញុំមិនបានសរសេរកម្មវិធីណាមួយឡើយ។ អញ្ចឹងហើយ ខ្ញុំត្រូវតែបង្ហាញឈ្មោះអ្នកសរសេរដើម ដើម្បីផ្ដល់នូវកេរឈ្មោះអោយពួកគេ។ នៅទីនេះ ខ្ញុំគ្រាន់តែ យកឯកសារយោង ទាំងនោះ មកសំរិតសំរាំងសំរាប់តែ Intex Avatar 2 តែប៉ុណ្ណោះ។
ឯកសារដែលត្រូវការ (ចុចដើម្បីដោនឡូដ)
របៀបធ្វើជាវីដេអូ
របៀបធ្វើជាអត្ថបទ
ក- របៀបដំឡើង ADB Driver
- ពន្លា ឯកសារ PDANet (ឯកសារដោនឡូដទី១)
- ចុចបើក ឯកសារ ដើម្បីដំឡើង
- ចុច Next ហើយ Accept terms and condition ពេលណាវាសួរ
- ពេលដែលវាសួរអោយរើសទូរស័ព្ទ យក «Other»
- បើសិនជាមាន Windows សួរអោយ Install ឬអត់ រើសយក Install។
- ពេលដែលមានផ្ទាំងមួយទៀតអោយ «Please perform the following steps to complete the installation» ចូលទៅក្នុង ថេបឡេត អ្នកហើយ បើកមក ហើយទៅ «Setting» កន្លែង «Developer options» បើកវាមក, ហើយបន្ទាប់មកទៀត បើក «USB Debugging»
- ដោតឌុយ USB ម្ខាងចូលកុំព្យូទ័រ ម្ខាងចូល ថេបឡេត
- រង់់ចាំអោយ Windows ដំឡើង Driver
- ពេលដំឡើងហើយ កម្មវិធីនឹងបន្តទៅមុខខ្លួនវា
- នៅ ពេលវាសរសេរថា «Installation completed» ដោះធីក ចេញពីប្រអប់ទាំងបី ហើយចុច «Finish
ខ- Root
- ដំឡើង Shuam (ឯកសារដោនឡូដទី២) ហើយចុចលើប៊ូតុង ធំ ពណ៌ខៀវ ហើយនៅពេលក្រោយទៀត ឃើញមានប្រអប់សំរាប់ធីក សូមដកធីកចេញ
- បើក Shuam (Icon រូបអក្សរ S ខៀវ លើ Desktop)
- ចុចលើ ថេបទី៤ (ខាងលើ) ហើយជួរទីពីរ យករូបទី៤ រាប់ពីខាងឆ្វេង។ មើលរូបខាងក្រោម
- ដំណើរការ Root មានលក្ខណៈរហ័ស។ វាចំណាយពេលមិនដល់ ១៥ វិនាទីផង
គ- ជំនួស កម្មវិធី SuperUser របស់ចិន ជាមួយនឹងកម្មវិធីថ្មី ភាសាអង់គ្លេស
- ស្វែងរក ហើយ ដោនឡូដ «SuperSU» ដោយ chainfire ក្នុង Playstore
- បើកវាមក ហើយជ្រើសរើស "Normal" បើវាសួរ
- ពេលដែលមានផ្ទាំង ដែលមានអក្សរចិន យកជំរើសដែលនៅខាងឆ្វេង
- ឥលូវចូលក្នុង Setting (របស់កម្មវិធី SuperSU)
- ចុច «Install SuperSU to /system»
- បិទ ហើយបើកឡើងវិញ តេបឡេត របស់អ្នក។ ឥលូវនេះពេលដែលកម្មវិធីណាមួយ រក SuperUser permission វានឹងបង្ហាញផ្ទាំង របស់ SuperSU, លែងមានផ្ទាំងអក្សរចិនទៀតហើយ
- ឥលូវនេះ យើងនឹងលុបកម្មវិធី ចិន នោះចោលតែម្ដង
- ស្វែងរក ហើយដោនឡូដ «Titanium Backup» ពីក្នុង Playstore។ ហើយបើកវាឡើង
- អោយ Root permision ពេលវាសួរ
- ចុចលើ «Uninstall/Backup» នៅថេប ខាងលើ
- រំកិលទៅរកកម្មវិធីចិន ដែលមានរូបអក្សរ S ខៀវ ហើយចុចលើវា
- ចុចយក Uninstall
បន្ទាប់ទៅនេះ យើងនឹងដំឡើងយូនីកូដខ្មែរ។
- ស្វែងរក នឹង ដោនឡូដ «Khmer Unicode Installer» ពី Playstore។ បើកវាមក
- អោយ Root Permission បើវាសួររក
- ចុច «Start KUI» (ខាងក្រោម) ហើយបន្ទាប់មក ចុចយក «Choose Patcher» ហើយយក «Jellybean»
- ចុចយក Start Patching។ ពេលនេះទូរស័ព្ទអ្នកអាចអានអក្សរខ្មែរបានហើយ តែដើម្បីវាយអក្សរខ្មែរ យើងនឹងទៅដោនឡូដ ក្ដារវាយ (Keyboard) ភាសាខ្មែរមួយទៀត
- ស្វែងរកហើយដោនឡូដ «Khmer Standard Keyboard» ពីក្នុង Playstore (អ្នកអាចយក Multiling Keyboard ឬ Keyboard ផ្សេងទៀត បើអ្នកចូលចិត្ត) UPDATE: ឥលូវមានក្ដារចុចអក្សរខ្មែរថ្មីពី Google។ សូមចុចទីនេះដើម្បីដោនឡូដ
- ចូលទៅ ក្នុង Setting របស់ ថេបឡេតអ្នក រួចចុចលើ Language & Input
- ហើយធីក យក Khmer Standard Keyboard
បើមានបញ្ហាសូមមានយោបល់ខាងក្រោម
:)
No comments:
Post a Comment