Tuesday, August 6, 2013

Galaxy Note 2 (GT-N7100) Root & Khmer Unicode ភាសាខ្មែរ

អូខេ! ពេល​នេះ​ខ្ញុំ​មាន​ទូរស័ព្ទ​ Samsung Galaxy Note 2 (GT-N7100) ដែល​កំពុង​ប្រើប្រាស់ Android Jellybean (4.1.2)។ ទូរស័ព្ទមិន​មាន​អី​ខុស​ប្លែក​ពី​គេ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ប្លែក​នោះ គឺ​វា​មាន​ប៊ិច (ដែល​គេ​ហៅ​ឈ្មោះ​ពាណិជ្ជកម្មថា S-Pen) ហើយ​ប៊ិច​នេះ​ វា​ឡូយ​អស់​ទាស់​ហើយ។ វា​មាន​ Haptic Feedback ដែល​ពេល​យើង​ចុច​ទៅ​វា​ញ័រ ហើយ​កំលាំង​សង្កត់​របស់​យើង​ទៅ​លើ​ប៊ិច​ នឹង​ធ្វើ​អោយ​សរសេរ​ដិត​ ឬ ថើរៗ ដូច​យើង​សរសេរ​លើក្រដាស​សៀវភៅ​អញ្ចឹង។ ហើយ​មួយ​ទៀត​វា​មិន​ធ្វើ​អោយ​យើង​បាត់​ប៊ិចងាយៗឡើយ ព្រោះ​វា​ស្រែក​រោទិ៍​ពេល​យើង​ដើរ​ចេញ​ ហើយ​ភ្លេច​ដាក់​ប៊ិចចូល​ទូរស័ព្ទ​វិញ។ ប៉ុណ្ណេះ​ បាន​ហើយ យើង​ចូល​មក​របៀប​ Root ហើយ​និង​ដាក់​យូនីកូដ​ខ្មែរ តាម​ស្ទីល​ងាយ​ស្រួល។ វា​រហ័ស។



គោលដៅ

  • Root ទូរស័ព្ទ Samsung Galaxy Note 2 (GT-N7100) ដែល​កំពុង​ប្រើ Android Jellybean (4.1.2) តាម​របៀប​ងាយ​យល់
     
  • បញ្ចូល​យូនីកូដ​ខ្មែរ​ អោយ​អាច​អាន​បាន​ និង សរសេរ​បាន (យ៉ាង​ហោច​ណាស់​ក៏​បើក​ អ៊ិនធើណេត​ អាន​បាន​ដែរ)
  •  
    គោលដៅ

 

កំរិត​ពិបាក

ងាយស្រួល

 

ពេល​វេលា​ត្រូវ​ការ

ប្រហែល​ ៥ ទៅ ១៥នាទី (មិន​គិត​ពេល​ដោនឡូដ)

តំរូវ​ការ​អ៊ីនធើណេត

អ្វីៗ​អាច​ដំណើរ​ការ​បាន​បើ​សិន​អ្នក​បាន​ដោនឡូដ​ឯកសារ​ខាង​ក្រោម​នេះ​រួចរាល់
  • អ៊ីនធើណេត​កុំព្យូទ័រ​ (ដើម្បី​ Root) ៖ ប្រហែល ៤០ មេហ្កាបៃ
  • អ៊ីនធើណេត​ទូរស័ព្ទ (ដើម្បី​តំឡើង​ Keyboard ខ្មែរ)៖ ប្រហែល​ ២​ មេហ្កា​បៃ

សូមជូន Credit ដល់​អ្នក​ដែល​បាន​រក​ឃើញ​របៀប​ Root

Chainfire


ឯកសារ​ត្រូវ​ដោនឡូដ

  1. Driver សំរាប់​ទូរស័ព្ទ​ Samsung Galaxy Note (ប្រើ​លើ​ PC)          |        Mirror
  2. កម្មវិធី​​សំរាប់ Flash: Odin
  3. កម្មវិធី​សំរាប់ Root
  4. ពុម្ភអក្សរ​ខ្មែរ (ដោនឡូដ​ពី Play Store)
  5. ក្ដារ​ចុច​អក្សរ​ខ្មែរ (អ្នក​អាច​ជ្រើសរើស​បាន​តាម​ចិត្តក្នុង Play Store)

របៀប​ធ្វើ​ជា​ វីដេអូ

 

របៀប​ធ្វើ​ជា​អក្សរ

ក- ដំឡើង​ Driver

  1. បើ​ទូរស័ព្ទ​កំពុង​ជាប់​ឌុយ USB សូម​ដក​វា​ចេញ
  2.  សូម​ពន្លា (Extract) Driver (ឯកសារ​ទី១) ហើយ​បើក​វា
  3. សូម​ធ្វើ​តាម​វា​ប្រាប់​ រហូត​ដល់​ចប់

ខ- របៀប​ Root

  1. ពន្លា Odin3-v1.85.zip (ឯកសារ​ទី២) 
  2. ពន្លា​​ CF-Auto-root....zip (ឯកសារទី៣)
  3. បើ​ទូរស័ព្ទ​កំពុង​ជាប់​ឌុយ USB សូម​ដក​វា​ចេញ
  4. បើក​កម្មវិធី Odin3-v1.85.zip
  5. ចុច​លើប៊ូតុង​ PDA ហើយ​រើសរកយក CF-Autoroot...tar.md5
  6. ដាក់​ទូរស័ព្ទ​អោយ​ចូល​ក្នុង Download Mode (ដោយ​បិទ​ទូរស័ព្ទ រួច​ហើយ​ចុចប៊ូតុង​ Volume +, Home, Power អោយ​ជាប់​ក្នុង​ពេល​តែមួយ ហើយ​បើសិនវា​ទារ​អោយ​ចុច​ប៊ូតុង​អី​បន្ថែមទៀត​ សូម​ចុ​តាម​វា)
  7. ដោតឌុយ USB ចូល​ក្នុង​ទូរស័ព្ធ​ និង កុំព្យូទ័រ​ (បន្ទាប់​សូម​រង់​ចាំ​អោយ​កុំព្យូទ័រ​​ដំឡើង​ Driver អោយ​ចប់)
  8. សូម​បញ្ជាក់​អោយ Repartition មិន​បាន​ធីកយក
  9. ចុច​ប៊ូតុង​ Start
  10. រង់​ចាំ​អោយ​ទូរស័ព្ទ​បើក​ឡើង​វិញ​ខ្លួន​វា
  11. រួចរាល់

គ- របៀប​តំឡើង​យូនីកូដ​ខ្មែរ

  1. សូម​ចូល​ទៅ​ Play Store ហើយ​ ដោនឡូដ Khmer Unicode Installer
  2. បើ​វា​ទាម​ទារតំឡើង Busybox សូម​តំឡើង​វា ហើយ​បើក​កម្មវិធី​នេះ ហើយ​ចុច​ Install
  3. បន្ទាប់​មក បើក​ Khmer Unicode Installer វិញ ហើយ​ចុច​ Grant ពេល​វា​សួរ​រក​ Root Permission
  4. ចាំបន្តិច រួច​ចុច Start KUI (នៅ​ខាង​ក្រោម)
  5. បន្ទាប់​មកចុច Choose Patcher (នៅខាង​លើ) ហើយ​យក Jellybean
  6. រួច​ចុច Patch ហើយ Reboot
  7. ទូរស័ព្ទ​នឹង​បិទ ហើយ​បើក​ខ្លួន​វា
  8. ពេល​នេះទូរស័ព្ទ​អ្នក​អាច​អាន​យូនីកូដ​ខ្មែរ​បាន​ហើយ តែ​យើង​ត្រូវ​ការ​Keyboard ជា​ភាសាខ្មែរ​ទៀត​ដើម្បី​វាយ​អក្សរ​ជា​ភាសាខ្មែរ
  9. សូមចូល​ទៅ​ PlayStore ហើយ​ដោនឡូដ Khmer Standard Keyboard (អ្នកក៏​​អាច​ដោនឡូដ​Keyboard ណា​ក៏​បានដែរ តាម​ចំណូល​ចិត្ត ដូចជា Multiling ជាដើម)
  10. បន្ទាប់​មក ចូល​ក្នុង Setting របស់​ទូរស័ព្ទ រួចរំកិល​រក Language and input
  11. ធីក​យក Khmer Standard Keyboard រួច​ចុច​លើ Default ហើយ​ជ្រើសរើស​យក Khmer Standard Keyboard
  12. រួច​រាល់
ពេល​នេះ​អ្នក​មាន​ទាំង​ Root ហើយនិង​ អក្សរ និង ក្ដារចុច​ភាសាខ្មែរ

បើ​មាន​ Link ណា​មួយ​ខូច ឬ​បញ្ហា​យ៉ាង​ណា​នោះ សូម​ផ្ដល់​យោបល់។
បើ​ធ្វើ​បាន​ហើយ សូម​ទិញ​ទឹកក្រូច​មួយ​កំប៉ុង​អោយ​ខ្ញុំ​ផង :) និយាយ​លេង​ទេ :D

2 comments:

  1. sorry bong i can't download Khmer Unicode Installer why ?

    ReplyDelete
  2. សួស្ដីបង! ខ្ញុំមានទូរសព្ទ Samsung Galaxy Note 2 មួយដែរ! ប៉ុន្តែ Version របស់ Android OS នោះគឺ Jellybean 4.3 សួរថា តើខ្ញុំអាចតម្លើងអក្សរខ្មែរតាមរបៀបដែលបងបានរៀបរាប់នេះ បានដែរឬយ៉ាងណា?
    អរគុណ !

    ReplyDelete