Wednesday, May 22, 2013

របៀបកាត់បន្ថយ (ឬក៏បិទចោលតែម្ដង) នូវរូបភាពផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ នៅពេលបើក ទំព័រអ៊ិនធើណេតម្ដងៗ



បើកគេហទំព័រអ៊ិនធើណេតមួយ ហើយត្រូវចំណាយទាំង Megabytes ហើយនិងពេលវេលា ដើម្បីអោយ Internet Browser បើកអោយចប់ចុងចប់ដើម... វាពិតជាគួរអោយធុញ...ធុញហើយខាតពេលវេលាមែនទែន! (លើកលែង តែអ្នកផ្សាយពាណិជ្ជកម្មចេញ)
តែចាំមួយភ្លែត... វាមិនមែនចុងបំផុតរបស់ពិភពលោកឡើយ just kidding :D នៅមានវិធីដើម្បីបិទរូបផ្សាយពាណិជ្ជកម្មអស់ទាំងនោះ។



  • ងាយបំផុត!


គ្រប់ Browsers ពេញនិយមទាំងអស់ដូច Google Chrome, Mozilla Firefox, Opera Web Browser ហើយសូម្បីតែ Browsers របស់ទូរស័ព្ទខ្លះ (មិននិយាយចូល Microsoft Internet Explorer ទេ... ស្អប់ personally!) សុទ្ធតែមាន Add-on មួយដែលមានឈ្មោះថា "AdBlock (Plus)"។
  • ត្រួសៗពី AdBlock
យោងតាម វ៉េបសាយផ្លូវការរបស់ AdBlock, AdBlock គឺជា Extension កូដបើកចំហរ មួយសំរាប់ប្រើប្រាស់នៅលើ Internet Browsers ដើម្បីបិទចោលនូវ រូបភាពផ្សាយពាណិជ្ជកម្មដែលមិនត្រូវការ។ AdBlock គឺជា Extension ដែលត្រូវបានគេទាញយកច្រើនជាងគេបំផុត នៅលើ Firefox ហើយជារួមត្រូវមនុស្សប្រមាណ ៤០ លាននាក់ កំពុងប្រើប្រាស់ ហើយចំនួននេះកំពុងកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។

  • របៀបដាក់ AdBlock (Plus)
មហាងាយ! សូមចូលទៅកាន់ adblockplus.org ហើយនៅទីនោះ វានឹងស្គាល់ Browser របស់អ្នកដោយស្វ័យប្រវត្តិ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ ចុចលើពាក្យ "Install" ហើយធ្វើតាមអ្វីដែលវាលោតចេញមក។ ពេលខ្លះ វាតំរូវអោយអ្នក Restart Browser របស់អ្នក... សូមធ្វើតាម។ ពេលចប់សព្វគ្រប់ហើយ សូមសាកល្បងបើកវេបសាយណាមួយដែលអ្នកគិតថា សំបូររូបពាណិជ្ជកម្មសាកមើល។

ឧទាហរណ៍ សាកល្បងបើកវេបសាយ ដ៏រញ៉េរញ៉ៃ របស់ ពត៌មានដើមអម្ពិល (a biased news) នោះអ្នកនឹងឃើញភាពខុសគ្នាជាច្រើន...

No comments:

Post a Comment