Monday, January 10, 2011

USB Disk Security

USB Disk Security ជាកម្មវិធីមួយដែលអាចទប់ស្កាត់ Autorun ដែលបង្កើតឡើងដោយ Flash Drive។ នេះមានន័យថា កម្មវិធីនេះអាចទប់មិនអោយ មេរោគកុំព្យូទ័រ ដើរដោយខ្លួនវានៅក្នុងកុំព្យូទ័រអ្នក។
Flash បានក្លាយទៅជាផ្នែកមួយនៃឧបករណ៍ដ៏សំខាន់មួយនៅក្នុងជីវិតយើង។ នរណាៗ ក៏ស្គាល់ពី ភាពចាំបាច់ក្នុងការប្រើប្រាស់ Flash ដែរ។ វាអាចរក្សាទុក និង ផ្លាស់ប្ដូរ ឯកសារ រវាងមនុស្សម្នាក់ ទៅ មនុស្សម្នាក់ទៀតយ៉ាងងាយ។ វាជារបស់មួយដែលអ្នកប្រើប្រាស់កុំព្យូទ័រ មានសឹងតែគ្រប់គ្នា។
ចុចទីនេះដើម្បីទាញយក

មេរោគកុំព្យូទ័រ ក៏យល់ពីភាពសំខាន់នេះដែរ។ មេរោគ យកFlashអោយទៅជាមធ្យោបាយ ក្នុងការចំលងខ្លួនវាទៅគ្រប់ កុំព្យូទ័រ ដែលដោត Flash ដោយស្វ័យប្រវត្តិ។ ទាំងនេះហៅថា Autorun។
តើកម្មវិធី កំចាត់មេរោគ អាចការពារកុំព្យូទ័រ ពីមេរោគយ៉ាងដូចម្ដេចទៅ បើមេរោគវាឆ្លងចូលហើយសាយភាយពេញកុំព្យូទ័រ មុនពេលដែលកម្មវិធីទាំងនោះដឹងទៅ? ជាមួយកម្មវិធីនេះ វាទប់មិនអោយមេរោគដើរទេ ពេលអ្នកដោត Flash ទៅ។ ដូច្នេះ អ្នកប្រាកដជាមានពេលគ្រប់គ្រាន់ក្នុងការរិះរកវិធី លុបវាចោលពី Flash ដោយមិនបារម្ភថា មេរោគនោះមានក្នុងកុំព្យូទ័រ អ្នករឺ អត់។
USB Disk Security ជាកម្មវិធីទំហំតូចមួយ ដែលដើរស្រដៀងទៅនឹងកម្មវិធីកំចាត់មេរោគមួយដែរ។ វាធ្វើការយ៉ាងស្ងាត់ស្ងៀមនៅក្នុងកុំព្យូទ័រអ្នក ហើយវាមិនត្រូវការអ្វីច្រើនទេពីកុំព្យូទ័រ។ តាមពិតទៅ វាចាប់នូវ Autorun រាល់ពេលដែលអ្នកដោត Flash។ បើសិនជាមាន Autorun វានឹងបង្ហាញនូវផ្ទាំងប្រកាសអាសន្ន ហើយនិង សួរអ្នកថាតើអ្នកចង់លុប Autorun នោះចោលឬទេ។ វាមិនត្រូវការអោយអ្នក Update មេរោគអ្វីនោះទេ តែវាអាចរកមើលមេរោគ ឬអ្វីដែលសង្ស័យថាមិនធម្មតាផងដែរ។ នេះជាវិធីមួយដ៏ល្អ ក្នុងការការពារពីមេរោគ។
ជាងនេះទៅទៀត វាមានសមត្ថភាពអាចរាវរកបញ្ហាក្នុង Memory ឬ Flash Drive រកឯកសារណាដែលដូចជាមានបញ្ហា។ វាថែមទាំងអាចផ្តល់អោយ Flash របស់អ្នកនូវ ‘ភាពស៊ាំ’ ដោយបង្កើតអោយមាន Autorun ល្អ មុនពេលមេរោគកុំព្យូទ័រ វាបង្កើតមុន។ វាក៏អាចជួសជុល Registry កុំព្យូទ័រ ហើយសំអាតឯកសារគ្មានប្រយោជន៍ក្នុង ឌីសរឹង របស់អ្នក។ ព្រួញមួយបាញ់បានសត្វច្រើន!
Screenshots:









No comments:

Post a Comment