Monday, January 10, 2011

វចនានុក្រម ឃ្លាកិរិយាសព្ទ (Dictionary of Phrasal Verbs) ជាភាសាខ្មែរ

 វាជាកម្មវិធី វចនានុក្រម ឃ្លាកិរិយាសព្ទអង់គ្លេស ជាភាសាខ្មែរ ដែលមានប្រយោជន៍និងសំខាន់មួយ។ វាថែមទាំងមាន ទង់ជាតិសឹងតែគ្រប់ប្រទេស និង អង្គការសំខាន់មួយចំនួនផងដែរ។ លើសពីនេះទៅទៀត វាអាចបង្ហាញនូវការបំបែក កិរិយាសព្ទ មិនទៀងទាត់ (Irregular Verbs) ផងដែរ។ វាក៏មានឧបករណ៍សំរាប់ សរសេរចំណារ (Annotation), ពង្រីកតួរអក្សរ (Zoom), ផ្លាស់ប្ដូរពុម្ភអក្សរ (Fonts Change), បោះពុម្ព(Print)។
ភាសាអង់គ្លេស ឥលូវនេះគឺជាភាសាបរទេសដែលពិបាកនឹងជៀសមួយ សំរាប់ពិភពលោក។ យ៉ាងណាក៏ដោយ បញ្ហាដែលប្រឈមមុខ ពីសំណាក់អ្នកសិក្សា និង ប្រើប្រាស់ភាសាអង់គ្លេសផ្ទាល់ គឺជាឃ្លាកិរិយាសព្ទ។
 ចុចទីនេះសំរាប់ ទាញយក


ឃ្លាកិរិយាសព្ទ (Phrasal Verbs) គឺជាពាក្យដែលកើតឡើងពី កិរិយាសព្ទ រួមជាមួយនិងឈ្នាប់ រឺ ជាមួយនឹងឃ្លាមួយទៀតតែម្តង។ ទោះជាវាអាចនឹងកើតឡើងពី កិរិយាសព្ទ និង ឃ្លាដែលងាយយល់ក៏ដោយ តែន័យ(ធៀប)របស់វាគឺ ខុសគ្នាទាំងស្រុងពីអ្វីដែលអ្នកយល់។ ជាឧទាហរណ៍ ពាក្យ Hang Up ដែលមានន័យថា ដាក់ទូរស័ព្ទ។
នៅពេលនេះ ខ្ញុំមានកម្មវិធីមួយដែលទទួលបានតាម អ៊ីនធើណេត ហើយខ្ញុំមិនអាចរកឃើញអ្នកសរសេរបាន។ ខ្ញុំឃើញថាវាគ្មាន លេខកូដSerials ទេ ដូច្នេះខ្ញុំក៏សន្មតថា វាជា Shareware។
សមត្ថភាពរបស់វា គឺច្រើនជាងវចនានុក្រមធម្មតាមួយ។ វាមាន វិចិត្រសាលទង់ជាតិ រួមជាមួយទំហំផ្ទៃដី និង ឈ្មោះរដ្ឋធានីផងដែរ។ វាអាចបំបែក កិរិយាសព្ទមិនទៀងទាត់របស់ភាសាអង់គ្លេស។





យ៉ាងណាក៏ដោយ ដោយសារកម្មវិធីនេះ អាចជាកម្មវិធីដែលដាក់អោយប្រើប្រាស់ដោយសេរី វានូវមានចំនុចខ្វះខាតមួយចំនួន។ កម្មវិធីនេះអាចលោតចេញដោយខ្លួនវា។




1 comment:

  1. hi why i download it already why in translate in khmer can't see font khmer please help me

    ReplyDelete