Sunday, September 5, 2010

ផ្លាស់ប្តូរប៊ូតុង ថាមពល ពី “Standby” ទៅ “Shutdown” (Windows 7)


ពេល​ចាប់​ផ្ដើម​ប្រើ​ Windows 7 ដំបូង វា​ពិត​ជា​ឡូយ! តែ​​ពេល​ចង់​អោយ​កុំព្យូទ័រ​បិទ បែរ​ជា​ច្រលំ​ចុច​ " Sleep" ទៅ​វិញ។
អញ្ចឹង​ហើយ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា ពី​របៀប​ដូរ​​ប៊ូតុង 'Sleep' នេះ​ចេញ អោយ​ទៅ​ជា​អ្វី​ផ្សេង​វិញ​ ដូចជា 'Switch User', 'Log off', 'Lock', 'Shutdown' រឺ 'Hibernate' វិញ។

នេះ​ជា​របៀប​ដូរប៊ូតុង "Power"

  1. ចុច "Start"
  2. Right-click លើ​ប៊ូតុង Power (ហើយ​សំរាប់​កុំព្យូទ័រ​ខ្ញុំ វា​គឺ"Sleep")




  3. ចុច "Properties"
  4. ហើយ​ចុច​លើ "Power button action:"




  5. សូម​ជ្រើស​​យក​របៀប​ដែល​ប៊ូតុង​Power​នឹង​ធ្វើ​ពេល​ចុច​វា ហើយ​សំរាប់​ពេល​នេះ​ខ្ញុំ​យក "Shutdown"
  6. ចុង​ក្រោយ​គេ​បំផុត ចុច "OK"
ឥលូវ​នេះ​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​ហើយ គឺ​អោយ​ពេល​ចុច​ ប៊ូតុង​នេះ​ទៅ កុំព្យូទ័រ​នឹង​ បិទ​ទាំង​ស្រុង​ តែ​ម្ដង​ ហើយ​កុំ​អោយ​ពិបាក​ទៀត !


 

វា​ងាយ​ទេ​ តែ​ជួន​កាល​ក៏​មិន​ចេះ​ដែរ​ហ្នឹង​ណា!

No comments:

Post a Comment