Sunday, September 5, 2010

របៀប​បើក Show System Files និង Show Hidden Files (Folder Option)

ន​កាល​អ្នក​ត្រូវ​ការ​បើក​អោយ​មើល​ឃើញ ឯកសារ​ស៊ីស្តេម រឺ​ ឯកសារ​ដែល​បាន​លាក់ ក្នុង​គោលបំណង​ផ្សេងៗ ដូចជា​​ ការពារ​ពីមេរោគ កែ​ឯកសារ​ស៊ីស្តេម​ខ្លះ(ចំពោះ​អ្នក​មាន​បទពិសោធន៍) រឺ​ ក៏​គ្រាន់​តែ​បើក​អោយ​តែ​ឃើញ​ឯកសារ​លាក់។

ពេល​ខ្លះ​ មាន​បញ្ហា​ខ្លះៗ​ដូច​ជា​ មេរោគ រឺ​ អ្វី​ផ្សេង​ទៀត​​ ធ្វើ​អោយ​អ្នក​មិន​អាច​ចូល​ទៅ​ Folder Option បាន ដូច្នេះ​ ខ្ញុំ​មាន​កម្មវិធី​មួយ របស់​ វិទ្យាស្ថាន​អន្តរជាតិ​នៃ​កម្ពុជា (IIC) ដែល​អនុញ្ញាត​អោយ​បើក​នូវ​​មុខងារ​មួយចំនួន​របស់​ Windows (ដែល​បាន​បិទ​ដោយសារ​មេរោគ...)




ឥលូវ​ និយាយ​ពី​របៀប​ធ្វើ​វិញ​ម្ដង...

របៀប​បើក​ System Files៖

១-     នៅ​លើ​ Explorer ចុច​ Tools

២-    ចុច​ Folder Option




៣-    នៅ​លើ​បន្ទះ​ View

៤-    ចុច​លើ Show hidden files and folders

៥-    ដោះ​ធីក​លើ Hide protected operating system (Recommended) បន្ទាប់​មក​វា​នឹង​សួរ​បញ្ជាក់ ដូច្នេះ​សូម​ចុច​ OK

៦-    OK
 


រួច​ស្រេច!

No comments:

Post a Comment