Monday, December 19, 2011

Khmer Unicode Fonts for Adobe Photoshop

ធ្លាប់​មាន​បញ្ហាជាមួយ យូនីកូដ​ខ្មែរ ក្នុង Photoshop ទេ? ឥលូវ​នេះ វា​គ្មាន​បញ្ហា​អ្វី​ទៀត​ទេ ព្រោះ យូនីកូដខ្មែរ ដំណើរការជាមួយ កម្មវិធី​ដ៏ល្បី​នេះ បានយ៉ាងល្អ! ពីពេល​មុន អ្នក​តែងតែ​មានបញ្ហាជាមួយ នឹង​ យូនីកូដខ្មែរ ដែល​មាន​មកជាមួយក្នុង​ឯកសារ​ដំឡើងដើម ក្នុង​ Photoshop. យ៉ាងណាម៉ិញ យើងអាច​ផ្លាស់ប្តូររឿងនេះបាន ដោយគ្រាន់​តែ​ដំឡើង ពុម្ភអក្សរ​ថ្មី ចូលក្នុង​កុំព្យូទ័រ (អ្នក​មិនបាច់​ជំនួស​ពុម្ភចាស់ឡើយ)។ ពុម្ភ​អក្សរថ្មីទាំងនេះ​ មាន​ឈ្មោះ​ចាប់ផ្ដើមដោយ “Kh” ឧទាហរណ៍ Kh Battambang។
ខ្ញុំបាន​សាកល្បង​វា​ជាមួយ Photoshop CS2 និង CS4​ តែ​មិនទាន់​បាន​សាក​ជាមួយ កំណែ​ចាស់​ជាងនេះ​ទេ តែ​ក៏ខ្ញុំ​គិតថា​វា​នឹង​ដំណើរការ​លើ​កំណែ​ចាស់របស់ Photoshop ដែរ។
Links to download:
(អ្នក​អាច​ទាញ​យកតែ​មួយ​)
កញ្ចប់កម្មវិធីស្វ័យប្រវត្តិ Self-install Package (សូមណែនាំ​អោយ​ទាញយកមួយនេះ)
កញ្ចប់កម្មវិធីធ្វើដោយ​អ្នកបើ្រ Manual Install Zip

How to install:
1. ទាញយក​ កញ្ចប់​កម្មវិធីស្វ័យប្រវត្តិ ហើយបើក​វា។
2. ចុច “Install”3. ចាប់​ផ្ដើម Adobe Photoshop ហើយរក​ពុម្ភអក្សរ​ដែល​ផ្ដើម​ឡើង​ដោយ Kh (មិនមែន Kh_) ឧ. Kh Battambang, ដូរ​ភាសា​ក្ដារចុច ហើយ​សាកល្បងវាយ​អក្សរ​ទៅមើល. :) 
សំរាប់កញ្ចប់កម្មវិធី​សំរាប់ពន្លាដោយអ្នកប្រើ សូមចង្អុលទីតាំងពន្លាឯកសារទៅក្នុង ថតពុម្ភអក្សររបស់​វីនដូ(C:\Windows\Fonts). គ្រប់ពុម្ភអក្សរមានឈ្មោះចាប់ផ្ដើមដោយ “Kh” ឧ Kh Battambang
មានបញ្ហា​ រឺ​ក៏ រីករាយជាមួយវា? សូមមានយោបល់ខាងក្រោម។
saidbyvann.blogspot.com

No comments:

Post a Comment