Monday, September 19, 2011

ដំឡូងជ្វា៖ ផ្លែឈើ​ជំនួយ​ ផ្លូវភេទ​ស្រ្តី!

ម៉ឺម​ដំឡូង​ជ្វា

ដំឡូង​ជ្វា (Ipomoea batatas ) ម៉ឺម​ឈើ​​ម្យ៉ាង​ដែល​ពេញ​និយម និង​ ងាយស្រួល​រក​ នៅក្នុង​ស្រុក ក៏ជា​ម៉ឺម ដែល​មាន​ឥទ្ធិពល​ផ្លូវភេទ​លើ​ស្រ្តី​មិន​គួរ​អោយជឿដែរ!

មាន​ដំណាល​មក​ថា មាន​កោះ​មួយ​ដាំ​សុទ្ធ​តែ​ដំឡូង​ជ្វា។ មនុស្ស​ម្នា​ នៅ​លើ​កោះ​នោះ​តែង​តែ​សប្បាយ​ជាមួយ​ការដាំដំឡូង​ជ្វា ជា​លក្ខណ: ប្រពៃ​ណី​គ្រប់ៗ​ផ្ទះ។ តែ​អ្វី​ដែល​គួរអោយ​អស់​សំណើច​នោះ នៅរាល់​ពេល​ដល់​រដូវកាល​ប្រមូល​ផល​ដំឡូង​ម្ដងៗ​នោះ មនុស្ស​ប្រុសៗនៅ​លើ​កោះ តែង​តែ​ព្យាយាម​សំងំ​ក្នុង​ផ្ទះ​ដោយ​មិន​ចេញ​មក​ក្រៅ​ឡើយ​នៅ​ពេល​យប់។ មូល​ហេតុ​ដ៏ចំឡែក​នោះ​គឺ មនុស្ស​ស្រី​អាច​នឹង​ចាប់រំលោភ​មនុស្សប្រុស​ ដោយ​មិនដឹង​មុន។

ដោយ​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​នេះ ខ្ញុំ​ក៏​ស្រាវជ្រាវ​តាម​អ៊ីនធើណេត...ហើយ Bingo! វា​ពិត​ជា​មាន​សមត្ថភាព បង្កើន​អារម្មណ៍ផ្លូវ​ភេទ​ដល់​ស្រ្តី​ពិត​មែន នៅ​ពេល​បរិភោគ​ចំនួន​ច្រើន (ដូច​ក្នុង​ករណី​ស្រីៗ​ក្នុង​ភូមិយើង)។

នេះ​ជា​មូលហេតុ​វិទ្យាសាស្រ្ត​មួយ​ចំនួន ដើម្បី​បក​ស្រាយ៖

១- ដំឡូង​ជ្វា​ សំបូរ​ដោយ​ជីវជាតិ​ម្យ៉ាង​ ដែល​ស្រដៀង​ទៅ​នឹង​ អរម៉ូន​ភេទ​ស្រ្តី (អឺស្រ្តូសេន)។ ជីវជាតិ​នេះ នឹង​ប្រែក្លាយ​ទៅ​ជា​ អរម៉ូន​ភេទ​ស្រ្តី​តែ​ម្ដង នៅ​ក្នុង​សារពាង្គកាយ។ ហើយ​ គេ​ដឹងថា​ អឺស្រ្តូសេន គឺ​ជា​អរម៉ូន​ភេទ​សំខាន់ សំរាប់​អារម្មណ៍​ផ្លូវ​ភេទ និង​ លក្ខណភេទ​ស្រ្តី!
២- ដំឡូង​ជ្វា​ សំបូរ​ដោយ​វីតាមីនអេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មនុស្ស​ដែល​​បរិភោគ​ដំឡូង​ជ្វា​ចំនួន​ច្រើន​ នៅ​មាន​រាងកាយ​ដូច​ក្មេង។
៣- ដំឡូងជ្វា ជួយ​ដោយ​ប្រយោល​អោយ​ សារធាតុ សេរេតូនីន នៅ​ក្នុង​សារពាង្គកាយ​ កើត​ឡើង។ សេរេតូនីន ក៏ជាសារធាតុ​មួយ​ជួយ​ដល់​អារម្មណ៍​ស្រើបស្រាល​របស់​ស្ត្រី​ផង​ដែរ។

មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ ដំឡូង​ជ្វា​ត្រូវបាន​គេ​ប្រើ​ប្រាស់​សំរាប់​ព្យាបាលជំងឺ​ជា​ច្រើន តួយ៉ាង​ដូច​ជា ការ​ឈឺ​ចាប់​ពេល​មាន​រដូវ ការ​អស់រដូវ វិបត្តិរដូវ និង​ សូម្បី​តែ ពង្រីក​សុដន!

អាន​ត្រឹម​តែ​ប៉ុណ្ណេះ​ អ្នក​ទាំងអស់​គ្នា​មុខជា​ដឹង​ថា ដំឡូងជ្វា ពិត​ជា​មាន​សមត្ថភាពពិសេស ពិត​ប្រាកដ​មែន។​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​បរិភោគ​ដំឡូង​ជ្វា រឺ​ ទិញ​ជូន​អ្នក​ផ្សេង អៅយ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅរួច​ហើយ​មើល​ទៅ... :D

សូម​អាន​បន្ថែម​នៅ៖

Sweet potato

Relieve menstrual pain with eating sweet potatoes

Mood Foods

Heavy Bleeding

ដើម​ដំឡូង​ជ្វា

 ដោយ​វណ្ណ



No comments:

Post a Comment