Saturday, August 13, 2011

លុប​សារ​មក​ពី facebook ដោយ​ស្វ័យប្រវត្តិ : តំរង (Filter) ពី GMail

មាន​ emails មក​ពី​ facebook ច្រើនពេក​មែន​ទេ? ចង់​តំរៀប​​អោយ​មាន​របៀប​ឬ? ឥលូវ​នេះ​ នៅ​​ gmail​ មាន​មធ្យោបាយ​ធ្វើ​ដូចនេះ​ហើយ!!​ គេ​ហៅ​ថា “Filter” (តំរង)
ដូច​​ដែល​ពាក្យ​តំរង​ ប្រាប់​ទៅ​ហើយ, emails ណា​ដែល​យើង​មិន​ចង់​បាន​នឹង​ត្រូវ​ នៅ​មួយ​ផ្នែក។ បើ​សិន​ជាយើង​បង្កើត​ តំរង (Filter)​ សំរាប់ email មក​ពី​ facebook អញ្ចឹង​យើង​មិន​បាច់ខ្វល់​នឹង​វា​ទៀតទេ, វា​នឹង​ទៅ​តាមអ្វី​ដែល​យើង​ចង់បាន​ដោយ​ស្វ័យប្រវត្តិ។
ហើយ​ចុះហេតុអ្វិ​ចាំបាច់មាន Filter? ប្រហែលជាអ្នក​នឹង​ឆ្លើយ​ថា អ្នក​មាន email ពី facebook ច្រើន​ពេក​ ហើយ​អ្នក​ចង់​ ដាក់​ផ្លាក (label) អោយ​ email ទាំង​នោះ​ដោយ​ស្វ័យប្រវត្តិ ឬក៏​ អ្នក​ចង់អោយ​ email ដែល​ផ្ញើ​ពី facebook អោយ​រត់​ចូល​ក្នុង​ធុង​សំរាម​ខ្លួនវា ឬ ក៏ថា​អ្នក​មាន​ គណនីសារអេឡិចត្រូនិក ច្រើន​ហើយ​ចង់​អោយ​សារ មក​ពី facebook អោយ​បណ្ដាក់​ចូល​ក្នុង​ គណនីemail មួយទៀត​ដោយ​ស្វ័យប្រវត្តិ។
បើអញ្ចឹង សូម​ធ្វើ​តាមនេះ​ ៖
1. នៅ​ទំព័រដើម gmail របស់​អ្នក​ សូមចុច​លើ “Create a filter”.
(ចុច​លើ​រូប​ដើម្បី​ពង្រីក)
Gmail
2. នៅ​ក្រោម​តាប Create a Filter ហើយ​នៅ​ក្នុងប្រអប់ “From” សូម​វាយ​ពាក្យ “facebook”។ ធ្វើ​ដូច​នេះ​មាន​ន័យ​ថា​​យើង​កំពុង​រើស​យក​តែ​ email ណា​​ដែល​អ្នក​ផ្ញើ​មាន​ឈ្មោះ facebook.ហើយ​​​បើ​អ្នក​ចង់​សាក​ល្បង​មើល​ថា​ email ណា​ត្រូវ​ជាមួយ​នឹង​តំរង​នេះ​សូម​ចុច​ Test Search, នោះ​អ្នក​នឹង​ឃើញ email ដែល​ច្រោះ​ហើយ​នៅ​ខាង​ក្រោម​។ សូមចុច​ “Next Step”។
(ចុច​លើ​រូប​ដើម្បី​ពង្រីក)
Gmail2
3. ពេល​នេះអ្នក​មក​ដល់​កន្លែង​​ដែល​អ្នក​អាច​ជ្រើស​រើស​ សកម្មភាព​ ដែល​អ្នក​ចង់​ធ្វើ​ជាមួយ​ email ែដល​បាន​រើសនោះ។ អ្នក​អាច​ជ្រើសរើស​យក​តែ​សកម្មភាព​មួយក៏បាន ច្រើន​ក៏បាន​ តាមដែល​អ្នក​ចង់។ ក្នុង​ករណិ​របស់​ពួក​យើង យើង​ចុច​​ “Delete it” ពីព្រោះ​យើង​ចង់​អោយ​គ្រប់​ email ពី facebook រត់​ចូល​ក្នុង​ធុង​សំរាម​តែ​ម្ដង។​ :) ចុង​បញ្ចប់​សូម​ចុច “Create Filter”, ហើយ​អ្នក​នឹង​ទទួល​បាន​ដោយ​ជេគជ័យ… វាស្រួល​ធ្វើ​ណាស់​ មិនអញ្ចឹង?
(ចុច​លើ​រូប​ដើម្បី​ពង្រីក)
Gmail3

Tips&Tricks: ជាមួយ​ តំរង នេះ អ្នក​អាច​ធ្វើ​បាន​រឿង​ច្រើន​ មិនត្រឹម​តែ​សារ​ដែល​ផ្ញើ​ពី facebook តែ​ប៉ុណ្ណោះ​ទេ។ អ្នក​អាច​ធ្វើ​អ្វី​ៗ ជាមួយ​អ្នក​ផ្ញើ​ផ្សេង​ទៀត​ផង​ដែង។ អ្នក​​គ្រាន់​តែ​ប្ដូរ​ក្នុង​ប្រអប់ From ក្នុង​តំណាក់កាល​ទិ១ តែ​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នក​ចង់​អោយ​សារ​ផ្ញើ​ពី​សាលា​របស់​អ្នក​ រត់​ចូល​ក្នុង​ធុង​សំរាម​ នោះ​អ្នក​គ្រាន់​តែ​វាយ​ អាស័យដ្ឋាន​ ចូលតែ​ប៉ុណ្ណោះ។
សូមផ្ដល់​ជា​យោបល់​ បើ​សិន​មាន​បញ្ហា​ណា​មួយ។

No comments:

Post a Comment