Friday, January 10, 2014

ក្ដារ​ចុចខ្មែរ Google Keyboard Khmer លើ​ Android

មាន​អ្វី​ឡូយ​ជាង​ក្ដារ​ចុច​ Google Keyboard​ ដើម ដែល​អាច​ផ្លាស់​ប្ដូរ​រវាង​ភាសា​ខ្មែរ និង អង់គ្លេស​បាន​នៅ​លើ​ក្ដារ​ចុច​ដដែល (ដូច​ដែល​អ្នក​ធ្លាប់​ឃើញ​លើ​ក្ដារ​ចុច​ក្នុង 'Jailbroken' iPhone អញ្ចឹង​ដែរ។ អ្វី​ដែល​លើស​ពី​នេះ​ទៅ​ទៀត សំរាប់​ក្ដារ​ចុច​ភាសា​អង់គ្លេស វា​អាច​ប្រើ​ប្រាស់​​ជា Swipe បាន​​ ដោយ​យើង​គ្រាន់​តែ​អូស​លើ​ក្ដារ​ចុច​ ដោយ​មិន​បាច់​លើក​ដៃ ពី​ Keyboard ឡើយ ដែល​ធ្វើ​អោយការ​វាយ​អក្សរ​មាន​ល្បឿន​លឿន​ជាង​មុន​ច្រើន។

​នៅ​ពេល​ដំឡើង​ហើយ ត្រង់​ដំណាក់​កាល​ទី​៣ សូម​ចុច​ "Configure additional language" ហើយ​ជ្រើស​រើស​យក​ "Khmer (Cambodia)"។


សូម​រំលឹក​ថា​នេះ​ជា​ក្ដារ​ចុច មិន​មែន​ពុម្ភ​អក្សរ​ទេ។


ដោនឡូដ៖

Mediafire         |        Google Drive










Wednesday, January 8, 2014

របៀប​ Root Singtech Sapphire Prime (SGT-P470)

In English, click here
ទូរស័ព្ទ​ Singtech នេះ​មាន​តំលៃ​ថោក​ និង​ លក្ខណសម្បត្តិ៍​គ្រាន់​បើ​ដែរ។ តែ​បើ​មិន​បាន​ ស៊ើរ៉េ បន្តិច​ទេ ប្រាកដ​ជា​ប្រើ​អត់​អស់​ថ្លៃ​ទេ។ អញ្ចឹង​តោះ កុំ​និយាយ​ច្រើន។ Root!
 🤣🤣

ទូរសព្ទ:



គោលដៅ:

ខាង​ក្រោម​នេះ​ជា​រូប​ភាព​គោលដៅ​ដែល​យើង​កំពុង​ចង់​បាន (ដើម្បី​បាន SuperSU​ ដើរ)
Click to enlarge

Singtech Sapphire Prime (SGT-P470) Root

ជា​ភាសា​ខ្មែរ និង​ យូនីកូដ សូម​ចុច​ទីនេះ



What's more interesting than a budget smartphone which impressively runs Android Jellybean 4.2.1, a dual-core processor and come with dual-sim support.
But so far, having an Android smart phone without freedom of gaining a complete control is such a waste. Rooting is a method to unlock your phone to the world of customization possibilities and reveal real power and functions of a "smart" phone.

Let's not talk long here.
 😁😁😁

Here is the phone:



Goal:

Below is a screenshot of our goal (to get SuperSU alive and sound)
Click to enlarge

Tuesday, January 7, 2014

Singtech Sapphire Prime SGT-P470 Root

I am finishing the tutorial so please be patient. The  tutorial will be released before this weekend. Check back again soon.

WE RELEASED IT! CHECK LINKS BELOW:
សំរាប់​ភាសាខ្មែរ
In English To anticipate your excitement, here is the screenshot from this phone showing SuperSU with an allowed app.

Monday, November 25, 2013

Winamp កម្មវិធី​កុំព្យូទ័រ​ដ៏យូរ​អង្វែង​សំរាប់​លេង​បទ​ចំរៀង កំពុង​ត្រូវ​បញ្ចប់​កេរ្តិ៍​ដំណែល (វិចារណកថា)

កេរ្តិ៍ដំណែល

បើ​សិន​ជា​អ្នក​​អាន​ទាំង​អស់​គ្នា​ធ្លាប់​ចាក់ចំរៀងដោយ​ប្រើ​កុំព្យូទ័រ កាល​ពី​កំឡុង​ចុង​ទស្សវត្ស ៩០ ហើយ​និង​កាល​ពី​កំឡុង​ឆ្នាំ ២០០០ ជាង អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​បាន​ប្រើ​កម្មវិធី​ Winamp ហើយ។ កាល​នោះ វា​ល្បី​ណាស់។ វា​ក្លាយ​ជា​កម្មវិធី​ស្តង់ដារ​ សំរាប់​ចាក់ចំរៀង​ក្នុង​កុំព្យូទ័រ​ទៅហើយ ដោយសារ​ វា​ចាប់​ផ្ដើម​ដើរ​រហ័ស ហើយ​ស្គាល់​ប្រភេទ​ចំរៀង​ច្រើន​។ ជាង​នេះ​ទៅ​ទៀត Winamp ធ្វើ​អោយ​គ្រប់​ៗគ្នា​ មាន​កម្មវិធី​ចាក់ចំរៀង​ដែល​មាន​រូប​រាង​​ដោយឡែក​ ផ្សេងៗ​គ្នា​ ទៅ​តាម​ចំណូល​ចិត្ត​ របស់​អ្នក​ស្ដាប់។ វា​ត្រូវ​បាន​គេ​ដោនឡូដ​យក​ប្រហែល៣​លានដង​ កំឡុង​ពេល​ដែល​កម្មវិធី​នេះ​ចាប់​ផ្ដើម​បាន​ទើប​តែ​ប្រហែល ១​ ឆ្នាំ​ជាង​ ហើយ​មិន​ទាន់​ទាំង​បាន​ចូល កំណែ (Version) ទី​២ ផង។ ឥលូវ​នេះ កំណែ​ដែល​ថ្មី​ជាង​គេ​បំផុត​របស់​ Winamp គឺទី 5.6.6 ហើយ​ប្រហែល​ជា​កំណែ​ចុង​ក្រោយ​បំផុត មុន​ពេល​កម្មវិធី​ចាស់​ក្រែល​នេះ ត្រូវ​បាន​គេ​រុញ​ចូល​ក្នុង​កេះ​ទុក​ចោល​ នៅ​ចុង​ឆ្នាំ​នេះ។


Saturday, August 17, 2013

All-in-one Khmer Fonts Installer, Limon and ABC

These fonts are not a Khmer Unicode fonts.
The package includes: Limon fonts & ABC fonts
បើ​អ្នក​កំពុង​រក​ពុម្ភអក្សរ Unicode, សូម​ចុច​ទីនេះ

ធុញ​នឹង​ដំឡើង​ពុម្ភ​អក្សរ​ខ្មែរ​​ម្ដង​មួយៗ​មែន​ទេ?
យើង​មាន​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​សំរាប់​អ្នក​ដែល​មិន​ចង់​ចំណាយ​ពេល​វេលា និង កំលាំង​ច្រើន ដើម្បី​ដំឡើង​ពុម្ភ​អក្សរ​ខ្មែរ​ក្នុង​កុំព្យូទ័រ។
Tired of installing Khmer fonts such as Limon, ABC... one by one?
Here is one great solution for you who do not want to spend too much time and effort on installing Khmer fonts.

ការ​ដំឡើង​មាន​លក្ខណៈ​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ ដោយ​អ្នក​គ្រាន់​តែ​បើក​កម្មវិធី​នេះមក​ ហើយចុច​ «Next» នោះ​អ្នក​នឹង​មាន​ ពុម្ភអក្សរ​ខ្មែរ​ប្រភេទ Limon និង​ ABC យ៉ាង​ងាយ។
This is extremely easy to install. All you need to do is open this installer and click "Next" and then you will have a nice collection of Limon and ABC fonts.

Download: Click here

Credit to:
Chhun Samnang


Wednesday, August 7, 2013

ដំណើរ​ឆ្ពោះ​ទៅ​កាន់ «សូន្យ​ដាច់ខាត»

សូន្យ​ដាច់​ខាត គឺ​ជា​សីតុណ្ហភាព​ទាប​បំផុត​ក្នុង​ចក្រវាឡទាំង​មូល​នេះ។ អ្នក​វិទ្យាសាស្រ្ត​ពី​បុរាណ មិន​យល់​ពី​ភាព​ត្រជាក់​ច្បាស់​លាស់​ទេ។ ពួក​គេ​មិន​ដឹង​ពី​ប្រយោជន៍​នៃ​ភាព​ត្រជាក់​ឡើយ។ ងាក​មក​មើល​ ឥលូវ​នេះ​វិញ «ភាព​ត្រជាក់» បាន​ផ្លាស់​ប្ដូរ​ជីវិត​យើង​ ក្នុង​ផ្នែក​ជា​ច្រើន​រាប់​តាំង​ពី របៀប​យើង​រក្សា​ចំណី​អាហារ, របៀប​ក្នុង​ការ​រស់នៅ​ រហូត​ដល់ ម៉ាស៊ីន​ក្នុង​មន្ទីរពេទ្យ​ ជាដើម។ ភាព​ត្រជាក់ បាន​ផ្ដល់​អោយ​មនុស្ស​ជាតិ​នូវ​ មធ្យោបាយ​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍន៍ បច្ចេកវិទ្យា និង អ្វីៗជាច្រើន​ទៀត។ យើង​នឹង​ក្រឡេក​មើល​ សាច់រឿង​ របស់​មនុស្ស​ជាតិ​ ក្នុង​ការ​រុក​រក​ ចំណុច​ត្រជាក់​បំផុត​​ ក្នុង​ចក្រវាឡ ហើយ​និង​ រូបវិទូ​ ជាច្រើន ដែល​ចូល​រួម​ក្នុង​រំបក​គំហើញ​នេះ។

Tuesday, August 6, 2013

Galaxy Note 2 (GT-N7100) Root & Khmer Unicode ភាសាខ្មែរ

អូខេ! ពេល​នេះ​ខ្ញុំ​មាន​ទូរស័ព្ទ​ Samsung Galaxy Note 2 (GT-N7100) ដែល​កំពុង​ប្រើប្រាស់ Android Jellybean (4.1.2)។ ទូរស័ព្ទមិន​មាន​អី​ខុស​ប្លែក​ពី​គេ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ប្លែក​នោះ គឺ​វា​មាន​ប៊ិច (ដែល​គេ​ហៅ​ឈ្មោះ​ពាណិជ្ជកម្មថា S-Pen) ហើយ​ប៊ិច​នេះ​ វា​ឡូយ​អស់​ទាស់​ហើយ។ វា​មាន​ Haptic Feedback ដែល​ពេល​យើង​ចុច​ទៅ​វា​ញ័រ ហើយ​កំលាំង​សង្កត់​របស់​យើង​ទៅ​លើ​ប៊ិច​ នឹង​ធ្វើ​អោយ​សរសេរ​ដិត​ ឬ ថើរៗ ដូច​យើង​សរសេរ​លើក្រដាស​សៀវភៅ​អញ្ចឹង។ ហើយ​មួយ​ទៀត​វា​មិន​ធ្វើ​អោយ​យើង​បាត់​ប៊ិចងាយៗឡើយ ព្រោះ​វា​ស្រែក​រោទិ៍​ពេល​យើង​ដើរ​ចេញ​ ហើយ​ភ្លេច​ដាក់​ប៊ិចចូល​ទូរស័ព្ទ​វិញ។ ប៉ុណ្ណេះ​ បាន​ហើយ យើង​ចូល​មក​របៀប​ Root ហើយ​និង​ដាក់​យូនីកូដ​ខ្មែរ តាម​ស្ទីល​ងាយ​ស្រួល។ វា​រហ័ស។

Monday, August 5, 2013

Search and Download LG KDZ (Firmware) the easy way



I'm showing you a tutorial on how to search and download LG mobile KDZ (firmware file) by using IMEI and phone model. It downloads the latest firmware available.And please, give me feedback whether it is working or not.

Tuesday, July 30, 2013

Intex Avatar 2 (IT-M804RC) Root Jellybean 4.1.1

ជា​ភាសា​ខ្មែរ និង Khmer Unicode, សូម​ចុច​ទី​នេះ
Avatar 2 tablet review, click here.


Intex Avatar 2
Intex Avatar 2 Tablet (IT-M804RC) is an 8" tablet with fantastic full size USB host port, featuring 1.6GHz dual core processor at the very affordable price. Running Android 4.1.1 Jellybean, this table can be ROOTED!
The process is very simple. Anyway, rooting voids tablet warranty and you risk bricking your device. BUT, if you meet all the requirements (below), and do as exactly as I mentioned, I believe it's safe to root. Plus, rooting gives way for more features like cool theme and other cool stuffs to your tablet. So let's get started!
p.s. I don't work for Intex.

របៀប​ Root និង ដំឡើង​យូនីកូដ​ខ្មែរ លើ Intex Avatar 2 Tablet (IT-M804RC)

English version, click here
បទ​វិភាគ​ទៅ​លើ Intex Avatar 2 tablet សូម​ចុច​ទី​នេះ

Intex Avatar 2
Intex Avatar 2 Tablet (IT-M804RC) គឺ​ជា​ តេបឡេត អេក្រង់​ ៨ អ៊ីញ របស់​ក្រុមហ៊ុន​អារ៉ាប់ Intex ដែល​បំពាក់​ទៅ​ដោយ​លក្ខណសម្បត្តិឡូយៗ​ជា​ច្រើន ដូចជា CPU Dual-core ល្បឿន 1,6GHz, រន្ធ USB ទំហំ​ដើម, Android Jellybean ក្នុង​តំលៃ 130$ ដែល​ទាក់​ទាញ។ ម្យ៉ាង​ទៀត​ គឺ​ ថេបឡេត អាច​ Root បាន​យ៉ាង​ងាយ។
ដំណើរ​​ការ Root មាន​លក្ខណៈ​សាមញ្ញ និង​ ងាយស្រួល។ យ៉ាង​ណា​ម៉ិញ Root មាន​ន័យ​ថា​ក្រុម​ហ៊ុន​លែង​ធានា​លើ​ តេបឡេត​ អ្នក​ទៀត​ហើយ ម្យ៉ាង​ទៀត អ្នក​អាច​នឹង​ធ្វើ​អោយ​ តេបឡេត គាំង​ តែ​បើសិន​អ្នក​ មាន​គ្រប់​តំរូវ​ការ​ (ខាង​ក្រោម) ហើយ​ធ្វើ​តាម​អោយ​ដូច​អ្វី ដែល​ខ្ញុំ​ប្រាប់ នោះ​ខ្ញុំ​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​ទេ។ Root មិន​ត្រឹម​តែ​ផ្ដល់​ យូនីកូដ​ខ្មែរ អោយ​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​អោយ​ តេបឡេត​ អ្នក​ នូវ​សមត្ថភាពកម្មវិធី បន្ថែម​ប្លែក​ៗ​ផង​ដែរ។ អញ្ចឹង​ តោះ​ចាប់​ផ្ដើម​ Root ជាមួយ​គ្នា។
សំគាល់៖ ខ្ញុំ​មិន​ធ្វើ​ការ​អោយ Intex ទេ។

Thursday, July 25, 2013

Intex Avatar 2 (IT-M804RC) Jellybean 4.1.1 ROOT (Teaser)

សេរីភាព​កើត​ឡើង​ទៀត​ហើយ... លើក​នេះ​មក​ជាមួយ​ ភាសា​កំណើត

Freedom is released again 

សេចក្ដី​ជូន​ដំណឹង​ ដល់​សាធារណ​ជន​ដែល​ប្រើ​ប្រាស់ Intex Avatar 2 (IT-M804RC) ជា​ទី​មេត្រី! ខ្ញុំ​សូម​ប្រកាស​ថា ថេបឡេត របស់​អ្នក​ទាំង​អស់​គ្នា​អាច​ Root បាន​ហើយ។​ មាន​ន័យ​ថា​អ្នក​នឹង​អាច​អាន​ឯកសារ​ជា​ភាសា​កំណើត​យើង​​នៅ​លើ​ឧបករណ៍​មួយ​ទៀត​ហើយ! (ក៏​បាន​ន័យ​ថា​ អ្នក​មាន​សេរីភាព​ក្នុង​ការប្រើ​ប្រាស់​អោយ​អស់​ថ្លៃ នូវ​របស់​ដែល​អ្នក​ប្រើ​លុយ​អ្នក​យក​ទៅ​ទិញ​ផង​ដែរ) :D
Alright, Intex Avatar 2 (IT-M804RC) users, I officially confirm that this tablet can be rooted and the process is pretty simple.

Tuesday, June 11, 2013

រូប​មន្ត ស្លាប់​ រស់​ របស់​ Einstein


នៅ​ឆ្នាំ 1939 មុន​នឹង​ចូល​ដល់​សង្រ្គាម​លោក​លើក​ទី២
Einstein បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើទៅ​កាន់​ប្រធានាធិបតី Franklin Roosevelt នៃ​សហរដ្ឋ​អាមេរិក ប្រាប់​អំពី​លទ្ធភាព​ដែល​អាច​ទៅ​រួច​នៃ គ្រាប់​បែក​មហាប្រល័យ​ដែល​មនុស្ស​ជាតិ​ មិន​ដែល​ឃើញ​ពី​មុន​មក។ វា​គឺ​ជា​បច្ចេកវិទ្យា​ដែល​កើត​ចេញ​ពី​រូបមន្ត​ E=MC2 របស់​លោក​ផ្ទាល់។ Einstein ខ្លាច​គ្រាប់​បែក​នេះ​ធ្លាក់​ទៅ​លើ​ដៃ​របស់​ពួក​ហ្វាស៊ីស។ សំបុត្រ​នេះ​ហើយ​ដែល​ធ្វើ​អោយ​មាន​ការ​ទំលាក់​គ្រាប់​បែក​ នៅ​ហ៊ីរ៉ូស៊ីម៉ា សំលាប់​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់។ ក្រោយ​មក​ បានពណ៌នា​ថា​​ លិខិត​មួយ​នេះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​របស់​លោក។