គោលដៅ
- Root ទូរស័ព្ទ Samsung Galaxy Note 2 (GT-N7100) ដែលកំពុងប្រើ Android Jellybean (4.1.2) តាមរបៀបងាយយល់
- បញ្ចូលយូនីកូដខ្មែរ អោយអាចអានបាន និង សរសេរបាន (យ៉ាងហោចណាស់ក៏បើក អ៊ិនធើណេត អានបានដែរ)
-
គោលដៅ
កំរិតពិបាក
ងាយស្រួលពេលវេលាត្រូវការ
ប្រហែល ៥ ទៅ ១៥នាទី (មិនគិតពេលដោនឡូដ)តំរូវការអ៊ីនធើណេត
អ្វីៗអាចដំណើរការបានបើសិនអ្នកបានដោនឡូដឯកសារខាងក្រោមនេះរួចរាល់- អ៊ីនធើណេតកុំព្យូទ័រ (ដើម្បី Root) ៖ ប្រហែល ៤០ មេហ្កាបៃ
- អ៊ីនធើណេតទូរស័ព្ទ (ដើម្បីតំឡើង Keyboard ខ្មែរ)៖ ប្រហែល ២ មេហ្កាបៃ
សូមជូន Credit ដល់អ្នកដែលបានរកឃើញរបៀប Root
Chainfireឯកសារត្រូវដោនឡូដ
- Driver សំរាប់ទូរស័ព្ទ Samsung Galaxy Note (ប្រើលើ PC) | Mirror
- កម្មវិធីសំរាប់ Flash: Odin
- កម្មវិធីសំរាប់ Root
- ពុម្ភអក្សរខ្មែរ (ដោនឡូដពី Play Store)
- ក្ដារចុចអក្សរខ្មែរ (អ្នកអាចជ្រើសរើសបានតាមចិត្តក្នុង Play Store)
របៀបធ្វើជា វីដេអូ
របៀបធ្វើជាអក្សរ
ក- ដំឡើង Driver
- បើទូរស័ព្ទកំពុងជាប់ឌុយ USB សូមដកវាចេញ
- សូមពន្លា (Extract) Driver (ឯកសារទី១) ហើយបើកវា
- សូមធ្វើតាមវាប្រាប់ រហូតដល់ចប់
ខ- របៀប Root
- ពន្លា Odin3-v1.85.zip (ឯកសារទី២)
- ពន្លា CF-Auto-root....zip (ឯកសារទី៣)
- បើទូរស័ព្ទកំពុងជាប់ឌុយ USB សូមដកវាចេញ
- បើកកម្មវិធី Odin3-v1.85.zip
- ចុចលើប៊ូតុង PDA ហើយរើសរកយក CF-Autoroot...tar.md5
- ដាក់ទូរស័ព្ទអោយចូលក្នុង Download Mode (ដោយបិទទូរស័ព្ទ រួចហើយចុចប៊ូតុង Volume +, Home, Power អោយជាប់ក្នុងពេលតែមួយ ហើយបើសិនវាទារអោយចុចប៊ូតុងអីបន្ថែមទៀត សូមចុតាមវា)
- ដោតឌុយ USB ចូលក្នុងទូរស័ព្ធ និង កុំព្យូទ័រ (បន្ទាប់សូមរង់ចាំអោយកុំព្យូទ័រដំឡើង Driver អោយចប់)
- សូមបញ្ជាក់អោយ Repartition មិនបានធីកយក
- ចុចប៊ូតុង Start
- រង់ចាំអោយទូរស័ព្ទបើកឡើងវិញខ្លួនវា
- រួចរាល់
គ- របៀបតំឡើងយូនីកូដខ្មែរ
- សូមចូលទៅ Play Store ហើយ ដោនឡូដ Khmer Unicode Installer
- បើវាទាមទារតំឡើង Busybox សូមតំឡើងវា ហើយបើកកម្មវិធីនេះ ហើយចុច Install
- បន្ទាប់មក បើក Khmer Unicode Installer វិញ ហើយចុច Grant ពេលវាសួររក Root Permission
- ចាំបន្តិច រួចចុច Start KUI (នៅខាងក្រោម)
- បន្ទាប់មកចុច Choose Patcher (នៅខាងលើ) ហើយយក Jellybean
- រួចចុច Patch ហើយ Reboot
- ទូរស័ព្ទនឹងបិទ ហើយបើកខ្លួនវា
- ពេលនេះទូរស័ព្ទអ្នកអាចអានយូនីកូដខ្មែរបានហើយ តែយើងត្រូវការKeyboard ជាភាសាខ្មែរទៀតដើម្បីវាយអក្សរជាភាសាខ្មែរ
- សូមចូលទៅ PlayStore ហើយដោនឡូដ Khmer Standard Keyboard (អ្នកក៏អាចដោនឡូដKeyboard ណាក៏បានដែរ តាមចំណូលចិត្ត ដូចជា Multiling ជាដើម)
- បន្ទាប់មក ចូលក្នុង Setting របស់ទូរស័ព្ទ រួចរំកិលរក Language and input
- ធីកយក Khmer Standard Keyboard រួចចុចលើ Default ហើយជ្រើសរើសយក Khmer Standard Keyboard
- រួចរាល់
បើមាន Link ណាមួយខូច ឬបញ្ហាយ៉ាងណានោះ សូមផ្ដល់យោបល់។
បើធ្វើបានហើយ សូមទិញទឹកក្រូចមួយកំប៉ុងអោយខ្ញុំផង :) និយាយលេងទេ :D
sorry bong i can't download Khmer Unicode Installer why ?
ReplyDeleteសួស្ដីបង! ខ្ញុំមានទូរសព្ទ Samsung Galaxy Note 2 មួយដែរ! ប៉ុន្តែ Version របស់ Android OS នោះគឺ Jellybean 4.3 សួរថា តើខ្ញុំអាចតម្លើងអក្សរខ្មែរតាមរបៀបដែលបងបានរៀបរាប់នេះ បានដែរឬយ៉ាងណា?
ReplyDeleteអរគុណ !