Rithy and Mealea were sitting in the river park doing nothing, but just gazing into the sky, while all their friends were having fun with their beloved half.
Wednesday, April 18, 2012
One love story, 100 days
Rithy and Mealea were sitting in the river park doing nothing, but just gazing into the sky, while all their friends were having fun with their beloved half.
Monday, April 9, 2012
កាហ្វេប្រៃ
រឿងរ៉ាវស្នេហាមួយ, ១០០ថ្ងៃ
Saturday, April 7, 2012
Stay tune for double love stories in dual languages!
To get my audiences a feeling of modern love where everything is unexpected and a single mistake could spell a big disaster, SaidbyVANN is proud to present my readers with two love stories that set place in this new era and known locations to enable readers dive deep into the story's world which resembles the most of the world my readers live in. Readers are touched easily by this and they can remember the stories pretty fast.
So stay tune, world! This will be another suprising content to be published real soon.
p.s. There're no more than two weeks to wait.
Monday, April 2, 2012
Khmer Onscreen Keyboard (Limon)
Friday, March 2, 2012
How to make Konthom
Plus, it is a decorative props for creative minds. I think this is good!
Here are how-tos to make Kontorm (some types)
Friday, February 24, 2012
How to turn on your Sony Ericsson feature phone to 3G mode only
For those who own SE feature phones with only “GSM only” and “GSM/3G” or “Auto” mode, you must realize that your phone lack the “3G Only” or “UMTS Only” mode you can find on most newer SE phones and smartphones. Do not worry! We have a way to drive your Sony Ericsson phone to 3G only mode and it won’t switch automatically anymore.
So why do you need 3G only and not the “Auto” mode. Because you only need 3G and it is fast to surf internet than the darn 2G!
Usually, 2G signal is always better and, if compared to 3G, you phone would always choose 2G as the signal is stronger. But it’s painfully slow using 2G internet, and for my carrier in Cambodia, Smart, it is just plain dead for internet in 2G. Yet, you still cannot figure out where you can turn on 3G mode only.
- a Windows PC (already works with Sony Ericsson phone. If not, read further)
- Cable or Bluetooth or anything that get your phone communicate with your PC
- MyPhoneExplorer (read further for download link)
មូលហេតុអ្នកគួរតែទៅហាងអ៊ីនធើណេតសាធារណៈ យូរៗម្ដង
ទោះជាអ្នកមានសមត្ថភាពភ្ជាប់អ៊ីនធើណេតដោយខ្លួនអ្នកក៏ដោយ ក៏ការទៅអង្គុយលេងអ៊ីនធើណេតនៅហាងអ៊ីនធើណេត ម្ដងម្កាលសំរាប់កំសាន្ដ ពិតជាជំរើសដ៏ល្អមួយ។
ការកំសាន្ដតាមអ៊ីនធើណេតពិតជារឿងដែលសប្បាយ ចំណាយតិច និង ងាយស្រួលមួយដែលអ្នកណាៗដែលចូលចិត្តអ៊ីនធើណេត រួមទាំងខ្ញុំផងដែរទំលាប់ធ្វើជារៀងរាល់ថ្ងៃ ។ កំរិតប្រើប្រាស់អ៊ីនធើណេត នៅកម្ពុជានៅតែជាកង្វល់រួមមួយ តែយ៉ាងណាម៉ិញ សំរាប់អ្នកដែលមានឱកាសគ្រប់គ្រាន់មានអ៊ិនធើណេតផ្ទាល់ខ្លួន ហាក់ដូចជាបានភៀសខ្លួនទៅរកពិភពឯកជនរួចរាល់ទៅហើយ។ ពិតណាស់ ឯកជនភាព នៅលើពិភពអ៊ីនធើណេត ដែលនរណាៗក៏មានសិទ្ធិប្រើប្រាស់ តែងតែជាចំនុចសំខាន់មួយ ត្បិតអ្នកមិនចង់អោយនរណាផ្សេងទៀតដឹងថាអ្នកធ្វើអ្វីទេលើពិភពអ៊ីនធើណេតនេះទេ។
តែការលេងអ៊ិនធើណេតសំរាប់កំសាន្ដវិញ ដូចជាគ្មានអ្វីត្រូវបារម្ភពីឯកជនភាពនោះទេ ព្រោះអ្នកមិនបានប្រើប្រាស់ពត៌មានផ្ទាល់ខ្លួនឯណា ឧទាហរណ៍រាល់ពេលអ្នកស្ដាប់ចំរៀងនោះ។ ករណីនេះ អ្នកស្វែងរកការកំសាន្ដផ្សេងៗ ដូចជា ដោនឡូដចំរៀងទុកស្ដាប់លេង រឺ វីដេអូផ្សេងៗសំរាប់កែអផ្សុក រឺ លេងហ្គេមជាក្រុមដើម្បីបន្ថយភាពតានតឹង រឺ ចូលទៅអានពត៌មានទុកគ្រាន់ជាទុនពេលទំនេរ រឺ មើលពីនេះពីនោះ ដើម្បីស្វែងរករបស់ថ្មី គ្រាន់ធ្វើអោយអ្នករំភើប។ ជារួម អ្នកចូលចិត្តអ្វីដែលថ្មី ហើយនឹងអ្វីដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍។ អាហា! អ្នកធ្វើដូចម្ដេច រកបានcontent ថ្មី ហើយ កំពុងតែត្រូវបានចាប់អារម្មណ៍នោះ? ចំលើយគឺគោលដៅនៃអត្ថបទនេះហើយ!
ការកំសាន្ដថ្មីៗ និង កំពុងតែពេញនិយម
អ្វីដែលអ្នកគួរធ្វើដើម្បីរករបស់កំសាន្ដថ្មីៗ នោះ គឺទៅហាងអ៊ិនធើណេត។ ធម្មតាមានមនុស្សជាច្រើន ចូលទៅហាងអ៊ីនធើណេត ហើយមួយចំនួនធំនៃអ្នកទាំងនោះ ក៏ទៅរកការកំសាន្ដដែរ។ ធម្មតាពួកគេនឹងដោនឡូដយកអ្វីៗថ្មីទៅក្នុងកំព្យូទ័រសាធារណៈទាំងនោះ រួមទាំងម្ចាស់ហាងអ៊ីនធើណេតផងដែរ ជាឧទាហរណ៍ ម្ចាស់ហាងខ្លះដាក់ចំរៀងអោយអ្នកមកប្រើប្រាស់នៅលើបណ្ដាញNetwork របស់គេ ដោយមិនចាំបាច់ចូលទៅអ៊ីនធើណេតតែម្ដង។ អ្នកដែលមកកំសាន្ដនៅហាងអ៊ិនធើណេតពិតជាមានចំនួនច្រើន និង មានចំណូលចិត្តប្លែកៗគ្នាជាច្រើន ដូច្នេះអ្នកប្រាកដជាមានឱកាសទៅ copy យកវីដេអូ, ចំរៀងដែលពួកគេបានដោនឡូដហើយ ទាំងនោះមកទុកកំសាន្ដខ្លួនឯងផ្ទាល់។ អ្នកប្រាកដជារកឃើញ វីដេអូ ណាមួយដែលគេបានទាញយករួចមកហើយ ត្រូវចិត្តអ្នកជាមិនខាន ត្បិតយ៉ាងហោចណាស់ក៏មានអ្នកណាម្នាក់លើលោកនេះ មានចំណូលចិត្តដូចអ្នកដែរ។ អញ្ចឹង ហើយអ្នកប្រាកដជារកបានអ្វីដែលថ្មី ហើយត្រូវចិត្តអ្នកជាមិនខាន។ ជាងនេះទៅទៀត ដោយសារតែមនុស្សម្នា ដែលមានចំណូលចិត្តខុសគ្នាទាំងនោះ ចូលទៅកំសាន្ដតែលើកុំព្យូទ័រតែមួយ វាជាហេតុធ្វើអោយអ្នកដឹងថា តើចំរៀងមួយណាដែលកំពុងទាញចំណាប់អារម្មណ៍ខ្លាំង។ អ្នកដែលចាប់អារម្មណ៍ដែរទេថា ផលិតកម្មចំរៀងថ្មីៗមួយចំនួនពិតជាមានចំរៀងពិរោះៗខ្លាំងណាស់ ហើយផលិតកម្មខ្លះមិនផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ទាល់តែសោះ តែពួកគេអាចទទួលបានកេរ្តិ៍ឈ្មោះ? នេះក៏ដោយសារចំរៀងពិរោះៗ ត្រូវអ្នកស្ដាប់ណែនាំបន្ដៗគ្នា ហើយពេលណាមួយនោះការណែនាំនោះនឹងមកដល់អ្នក។ អ្នកសាកស្ដាប់ចំរៀងដែលគេដោនឡូដនោះ ហើយយល់ថាវាល្អ ដូចនេះ អ្នកក៏ណែនាំចំរៀងនេះតទៅទៀត ហើយចូលទៅទាញយកចំរៀងបន្ថែមទៀត ដែលជាឱកាសធ្វើអោយអ្នកដែលមកហាងអ៊ីនធើណេតក្រោយៗអ្នក បានស្ដាប់ដែរ។ ជាងនេះទៅទៀត មានចំរៀងខ្លះ បានបញ្ចេញមកតែលើអ៊ីនធើណេតតែប៉ុណ្ណោះ ហើយក៏គ្មានឌីសលក់លើទីផ្សារដែរ ត្បិតអ្នកដឹងហើយថាខ្លួនអ្នកនិងមនុស្សជាច្រើនចូលចិត្តដោនឡូន ហើយ ទីផ្សាថាសចំរៀងនៅមិនទាន់ល្អនៅឡើយ ម្យ៉ាងចំរៀងខ្លះ ជាចំរៀងទោលឯករាជ្យគ្មានអាល់ប៊ុម ហើយអ្នកច្រៀងមិនស្វែងរកកំរៃ ដែលជាហេតុធ្វើអោយគេទាំងនោះបញ្ចេញចំរៀងគេមកលើទីផ្សារអ៊ីនធើណេតវិញ។
ពិភពដ៏ធំ
អ្នកគិតថា អ្នកទាំងនោះក៏ដោនឡូដដែរ ចុះហេតុអ្វីអ្នកត្រូវទៅអង្គុយនៅកន្លែងអ៊ីនធើណេតធ្វើអ្វី បើអ្នកអាចដោនឡូដនៅផ្ទះបានដែរនោះ? អញ្ចឹងអ្នកយកឧទាហរណ៍មួយមកគិតលេងៗសិន។ តើអ្នកដឹងថាកន្លែងណាដែលមាននំគ្រួកឆ្ងាញ់បំផុតនៅភ្នំពេញទេ? អ្នកពិតជាពិបាកដឹងណាស់ត្បឹតវាហាក់ដូចជាកំពុងរកកន្លែងដ៏តូចមួយ ក្នុងតំបន់មួយដ៏ធំសំបើមអញ្ចឹង ហើយម្យ៉ាងគ្មាននរណាម្នាក់ណែនាំអ្នកទាល់តែសោះ ហើយកន្លែងលក់នំគ្រួកក៏មិនដែលទៅផ្សាយ
ពាណិជ្ជកម្មតាមទូរទស្សន៍ដែរ។ វាក៏ដូចជាករណីពិភពអ៊ីនធើណេតដែរ។ ជួនកាល ហ្គេមដែលយើងចូលចិត្ត ជាហ្គេមដែលផលិតឡើងដំបូងដោយក្រុមហ៊ុនតូចមួយ ដែលគ្មានសមត្ថភាពនឹងផ្សាយពាណិជ្ជកម្មបានឡើយ (ឧ Angry Birds)។ បើអ្នកជាអ្នកស្គាល់អ៊ីនធើណេតម្នាក់ដែរនោះ អ្នកប្រាកដជាដឹងថាពិភពអ៊ីនធើណេតពិតជាធំសំបើមណាស់ ហើយការស្វែងរកហ្គេមដែលត្រូវចិត្តអ្នកពិតជាពិបាក។ ដូច្នេះ បើមាននរណាម្នាក់មកណែនាំអ្នក រឺក៏ អោយហ្គេមទៅអ្នកសាកលេងតែម្ដង វាពិតជារឿងគួរអោយធ្វើ។ អ្នកដែលមកណែនាំប្រាកដជាចូលចិត្តហ្គេមនោះហើយ បានជាគេសុខចិត្តណែនាំអ្នកនោះ។ យ៉ាងណាម៉ិញ បើអ្នកចូលចិត្តហ្គេមនោះដែរអ្នកនឹងណែនាំទៅគេបន្ដទៀត។ ការណែនាំមិនប្រាកដតែជាការប្រាប់ដោយផ្ទាល់នោះទេ។ ក្នុងករណីហាងអ៊ីនធើណេតយើង ហ្គេមដែលអ្នកដទៃដោនឡូដយកមកលេង ក៏គួរតែត្រូវអ្នកសាកល្បងលេងផងដែរ! ហ្គេមតួយ៉ាងដូចAngry Birdsដែលដំបូងអោយដោនឡូដដោយមិនគិតថ្លៃនោះ បើគ្មានអ្នកណែនាំ និង អ្នកចូលចិត្តច្រើនទេនោះ ហ្គេមចេញពីក្រុមហ៊ុនតូចមួយនេះ ក៏គ្មានឈ្មោះដល់ពេលនេះដែរ។ អញ្ចឹង ការទៅអង្គុយនៅហាងអ៊ីនធើណេតសាធារណៈ ធ្វើអោយអ្នកអាចនឹងស្វែងរកហ្គេមអ្នកចូលចិត្តបាន ក៏ដូចជាទៅរកហាងនំគ្រួកឆ្ងាញ់តែតូចមួយក្នុងក្រុងបានដែរ។
ដូច្នេះ អ្នកដឹងហើយថា ការចំណាយពេលវេលាយូរៗម្ដង ទៅហាងអ៊ិនធើណេតសាធារណៈ ផ្ដល់អោយអ្នកនូវ របស់កំសាន្ដ ពេញនិយម និង ថ្មីៗជាច្រើនដែលអ្នកអាចនឹងមិនអាចរកឃើញខ្លួនឯងបាន។ អ្នកអាចនឹងស្វែងរកមិត្តភក្ដិពិតប្រាកដជាច្រើន ហើយក៏ជួបមនុស្សពិតៗ នៅហាងអ៊ីនធើណេត គ្រាន់បើជាងលេងនៅផ្ទះម្នាក់ឯង ហើយស្គាល់គ្នាតាមតែ Facebook។ (just saying)
Wednesday, February 22, 2012
កញ្ចប់ភាសាខ្មែរ សំរាប់ Windows 7
ចាប់ពី កាលបរិច្ឆេទ ជាភាសាខ្មែរ រហូតដល់ ថតControl Panel សុទ្ធតែជាភាសាខ្មែរ, វាពិតជាអស្ចារ្យដែល Windows ខ្លួនឯងផ្ទាល់បានបញ្ចេញផ្សាយនូវកញ្ចប់Interface ជាភាសាខ្មែរ។
ចំណាំ៖ អ្នកត្រូវមាន Windows 7 (32-bit) ដែលមានភាសាដើមអង់គ្លេស។ កញ្ចប់ភាសាខ្មែរនេះ មិនផ្លាស់ប្តូរភាសាកុំព្យូទ័រអ្នកទាំងស្រុងទេ។ វាគ្រាន់តែផ្លាស់ប្ដូរភាសាInterface ភាគច្រើនប៉ុណ្ណោះ។ អ្នកអាចដំឡើងរឺលុបវាចេញតាមដែលអ្នកត្រូវការ។