ម៉ឺមដំឡូងជ្វា |
ដំឡូងជ្វា (Ipomoea batatas ) ម៉ឺមឈើម្យ៉ាងដែលពេញនិយម និង ងាយស្រួលរក នៅក្នុងស្រុក ក៏ជាម៉ឺម ដែលមានឥទ្ធិពលផ្លូវភេទលើស្រ្តីមិនគួរអោយជឿដែរ!
មានដំណាលមកថា មានកោះមួយដាំសុទ្ធតែដំឡូងជ្វា។ មនុស្សម្នា នៅលើកោះនោះតែងតែសប្បាយជាមួយការដាំដំឡូងជ្វា ជាលក្ខណ: ប្រពៃណីគ្រប់ៗផ្ទះ។ តែអ្វីដែលគួរអោយអស់សំណើចនោះ នៅរាល់ពេលដល់រដូវកាលប្រមូលផលដំឡូងម្ដងៗនោះ មនុស្សប្រុសៗនៅលើកោះ តែងតែព្យាយាមសំងំក្នុងផ្ទះដោយមិនចេញមកក្រៅឡើយនៅពេលយប់។ មូលហេតុដ៏ចំឡែកនោះគឺ មនុស្សស្រីអាចនឹងចាប់រំលោភមនុស្សប្រុស ដោយមិនដឹងមុន។
ដោយភ្ញាក់ផ្អើលនឹងដំណឹងនេះ ខ្ញុំក៏ស្រាវជ្រាវតាមអ៊ីនធើណេត...ហើយ Bingo! វាពិតជាមានសមត្ថភាព បង្កើនអារម្មណ៍ផ្លូវភេទដល់ស្រ្តីពិតមែន នៅពេលបរិភោគចំនួនច្រើន (ដូចក្នុងករណីស្រីៗក្នុងភូមិយើង)។
នេះជាមូលហេតុវិទ្យាសាស្រ្តមួយចំនួន ដើម្បីបកស្រាយ៖
១- ដំឡូងជ្វា សំបូរដោយជីវជាតិម្យ៉ាង ដែលស្រដៀងទៅនឹង អរម៉ូនភេទស្រ្តី (អឺស្រ្តូសេន)។ ជីវជាតិនេះ នឹងប្រែក្លាយទៅជា អរម៉ូនភេទស្រ្តីតែម្ដង នៅក្នុងសារពាង្គកាយ។ ហើយ គេដឹងថា អឺស្រ្តូសេន គឺជាអរម៉ូនភេទសំខាន់ សំរាប់អារម្មណ៍ផ្លូវភេទ និង លក្ខណភេទស្រ្តី!
២- ដំឡូងជ្វា សំបូរដោយវីតាមីនអេ ដែលជាហេតុធ្វើអោយមនុស្សដែលបរិភោគដំឡូងជ្វាចំនួនច្រើន នៅមានរាងកាយដូចក្មេង។
៣- ដំឡូងជ្វា ជួយដោយប្រយោលអោយ សារធាតុ សេរេតូនីន នៅក្នុងសារពាង្គកាយ កើតឡើង។ សេរេតូនីន ក៏ជាសារធាតុមួយជួយដល់អារម្មណ៍ស្រើបស្រាលរបស់ស្ត្រីផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ ដំឡូងជ្វាត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើន តួយ៉ាងដូចជា ការឈឺចាប់ពេលមានរដូវ ការអស់រដូវ វិបត្តិរដូវ និង សូម្បីតែ ពង្រីកសុដន!
អានត្រឹមតែប៉ុណ្ណេះ អ្នកទាំងអស់គ្នាមុខជាដឹងថា ដំឡូងជ្វា ពិតជាមានសមត្ថភាពពិសេស ពិតប្រាកដមែន។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចបរិភោគដំឡូងជ្វា រឺ ទិញជូនអ្នកផ្សេង អៅយបានច្រើនតាមដែលអាចធ្វើទៅរួចហើយមើលទៅ... :D
សូមអានបន្ថែមនៅ៖
Sweet potato
Relieve menstrual pain with eating sweet potatoes
Mood Foods
Heavy Bleeding
ដើមដំឡូងជ្វា |
No comments:
Post a Comment