ដូចដែលពាក្យតំរង ប្រាប់ទៅហើយ, emails ណាដែលយើងមិនចង់បាននឹងត្រូវ នៅមួយផ្នែក។ បើសិនជាយើងបង្កើត តំរង (Filter) សំរាប់ email មកពី facebook អញ្ចឹងយើងមិនបាច់ខ្វល់នឹងវាទៀតទេ, វានឹងទៅតាមអ្វីដែលយើងចង់បានដោយស្វ័យប្រវត្តិ។
ហើយចុះហេតុអ្វិចាំបាច់មាន Filter? ប្រហែលជាអ្នកនឹងឆ្លើយថា អ្នកមាន email ពី facebook ច្រើនពេក ហើយអ្នកចង់ ដាក់ផ្លាក (label) អោយ email ទាំងនោះដោយស្វ័យប្រវត្តិ ឬក៏ អ្នកចង់អោយ email ដែលផ្ញើពី facebook អោយរត់ចូលក្នុងធុងសំរាមខ្លួនវា ឬ ក៏ថាអ្នកមាន គណនីសារអេឡិចត្រូនិក ច្រើនហើយចង់អោយសារ មកពី facebook អោយបណ្ដាក់ចូលក្នុង គណនីemail មួយទៀតដោយស្វ័យប្រវត្តិ។
បើអញ្ចឹង សូមធ្វើតាមនេះ ៖
1. នៅទំព័រដើម gmail របស់អ្នក សូមចុចលើ “Create a filter”.
(ចុចលើរូបដើម្បីពង្រីក)

2. នៅក្រោមតាប Create a Filter ហើយនៅក្នុងប្រអប់ “From” សូមវាយពាក្យ “facebook”។ ធ្វើដូចនេះមានន័យថាយើងកំពុងរើសយកតែ email ណាដែលអ្នកផ្ញើមានឈ្មោះ facebook.ហើយបើអ្នកចង់សាកល្បងមើលថា email ណាត្រូវជាមួយនឹងតំរងនេះសូមចុច Test Search, នោះអ្នកនឹងឃើញ email ដែលច្រោះហើយនៅខាងក្រោម។ សូមចុច “Next Step”។
(ចុចលើរូបដើម្បីពង្រីក)

3. ពេលនេះអ្នកមកដល់កន្លែងដែលអ្នកអាចជ្រើសរើស សកម្មភាព ដែលអ្នកចង់ធ្វើជាមួយ email ែដលបានរើសនោះ។ អ្នកអាចជ្រើសរើសយកតែសកម្មភាពមួយក៏បាន ច្រើនក៏បាន តាមដែលអ្នកចង់។ ក្នុងករណិរបស់ពួកយើង យើងចុច “Delete it” ពីព្រោះយើងចង់អោយគ្រប់ email ពី facebook រត់ចូលក្នុងធុងសំរាមតែម្ដង។ :) ចុងបញ្ចប់សូមចុច “Create Filter”, ហើយអ្នកនឹងទទួលបានដោយជេគជ័យ… វាស្រួលធ្វើណាស់ មិនអញ្ចឹង?
(ចុចលើរូបដើម្បីពង្រីក)

Tips&Tricks: ជាមួយ តំរង នេះ អ្នកអាចធ្វើបានរឿងច្រើន មិនត្រឹមតែសារដែលផ្ញើពី facebook តែប៉ុណ្ណោះទេ។ អ្នកអាចធ្វើអ្វីៗ ជាមួយអ្នកផ្ញើផ្សេងទៀតផងដែង។ អ្នកគ្រាន់តែប្ដូរក្នុងប្រអប់ From ក្នុងតំណាក់កាលទិ១ តែប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកចង់អោយសារផ្ញើពីសាលារបស់អ្នក រត់ចូលក្នុងធុងសំរាម នោះអ្នកគ្រាន់តែវាយ អាស័យដ្ឋាន ចូលតែប៉ុណ្ណោះ។
សូមផ្ដល់ជាយោបល់ បើសិនមានបញ្ហាណាមួយ។
No comments:
Post a Comment