Si vous êtes plus à la service de médicale pneumologique (comme moi), il y a plus de chance que vous avez entendus le mot "paquet-années".
Lisez-bien puisque il est important.
Paquet années ou Pack years en anglais est un unité qui, après avoir calculé, peut nous orienter vers le diagnostique de certains maladies pulmonaires. La formule de paquet année est calculée comme:
Paquet année = Nombre de paquet de cigarette fumé par jour x La durée de fumé en année.
Par exemple, un sujet qui fûmes 1 paquet de cigarette par jour pour 3 ans, le paquet année est de 3.
La signification de paquet année reste une éthologie pour orienter vers deux maladies pulmonaires majeures. Ce sont la BPCO (Brochopneumonie Chronique Obstructive) et le cancer du poumons. Un recherce a démonstré que la population qui fûmes 21-40 paquet années a la VEMS (Vitesse Expiratoire Maximale par Seconde) à peu près 90% par rapport aux sujets sains, et 80% pour plus de 61 paquet années respectivement. Le paquet année est un prédicteur hautement significant pour ces maladies.
Donc, il vaut mieux de suggérer les gens d'arrêter la cigarette. Et pour les médecins, ils peuvent suspecter plus à la BPCO et le cancer de poumon pour les sujet ayants plus de paquet années.
Saturday, August 25, 2012
Différence radiologique entre pneumonie et tumeur
Classiquement, l'image radiologique de pneumonie est le syndrome alvéolair. Malheureusement, l'image de tumeur ressemble aussi l'image de pneumonie. Mais il y a une caractéristique différente entre les deux. L'image de tumeur est plutôt opacité avec ou sans la signe de silhouette , plutôt non-systématisé et prise le produit de contrast. Au contraire, l'image de pneumonie est l'opacité avec la bronchogramme aérienne. C'est une grande caractéristique à noter.
Saturday, August 11, 2012
ឍាមរា? គំរូអាក្រក់មនុស្សជំនាន់មុន!
ឍាមរា?
រំលឹកពីអតីតកាលពីកាលទើបចាប់ផ្ដើមរៀនអក្សរខ្មែរដំបូង នៅពេលដែលរៀនដល់អក្សរ “ឍ”ដែលមានឧទាហរណ៍ជា ឍាមរា ដែលត្រូវបានគេគូរជារូបសត្វម្យ៉ាងដូចទា នៅក្រោមពាក្យនេះ។ ខ្ញុំតែងតែស្វែងរកសត្វនេះថាជាអ្វី ត្បិតខ្ញុំមិនដែលឃើញវាសូម្បីតែក្នុងទូរទស្សន៍។ តែជាអកុសល គ្មាននរណាម្នាក់ដែលដឹងពីវា សូម្បីតែគ្រូដែលបានបង្រៀនខ្ញុំនូវពាក្យនេះ។ ចម្ងល់នេះនៅតែស្ថិតនៅក្នុងខ្លួនខ្ញុំជានិច្ច ទោះបីជាវាមានរយៈពេលយូរហើយក៏ដោយ។ ត្រលប់មកប៉ុន្មានឆ្នាំមុននេះ នៅពេលដែលខ្ញុំមើលទូរទស្សន៍និយាយអំពីសត្វដែលបានផុតពូជ ពីលើភពផែនដីនេះ ហើយគេបានលើករូបមួយដែលប្រហែលជា ឍាមរា មកបង្ហាញដោយពន្លយពាក្យថា “ពួកគេបានបាត់បង់ជារៀងរហូត” ទើបខ្ញុំដឹងថា សត្វដែលខ្ញុំធ្លាប់រៀន ហើយជាពាក្យតែមួយគត់ដែលគេយកជាឧទាហរណ៍សំរាប់អក្សរ ឍ លែងមាននៅលើទីនេះទៀតហើយ។ វាហាក់ដូចពន្យល់ពីគ្រប់បញ្ហា គ្រូមិនអាចពន្យល់បាន មិនដែលឃើញក្នុងទូរទស្សន៍…។ តែម្យ៉ាងទៀតវាហាក់ដូចជាប្រាប់ខ្ញុំថា វាជាកំហុសដ៏ធំមួយរបស់មនុស្សជំនាន់មុន ដែលធ្វើអោយឍាមរា ដែលមានគ្រប់សៀវភៅអក្សរខ្មែរថ្នាក់ដំបូងៗ បាត់បង់។ មិនតែប៉ុណ្ណោះទេ និមិត្តរូបកម្ពុជា សត្វគោព្រៃ ប្រហែលជាលែងមាននៅទីណាទាំងអស់ក្នុងកម្ពុជា។
1 Didus ineptus ដែលប្រហែលជា ឍាមរា
មនុស្សចាស់មួយចំនួននៅពេលឥលូវនេះហាក់ដូចជាគ្មានការពិចារណា
"អ្នកខ្លះយល់ថាបើខ្លួនមិនបរិភោគ នោះអ្នកផ្សេងនឹងបរិភោគដដែល"វាហាក់ដូចជាធ្ងន់ធ្ងរណាស់ដែលបន្ទោសអ្នកទាំងនោះថាគ្មានការពិចារណា។ តែបើសិនបើមនុស្សបរិភោគសាច់សត្វព្រៃ សត្វដែលជិតដាច់ពូជ ហើយប្រាប់មិត្តភក្តិថាមានរសជាតិឆ្ងាញ់ ហើយមានឥទ្ធិពលផ្លូវភេទ រឺ ព្យាបាល ដោយមិនអាចពន្យល់បាននៅពេលដែលគេសួរត្រលប់មកវិញ ថាវាអាចព្យាបាលបានរបៀបម៉េច នោះហើយគឺជាកង្វះការពិចារណា។ ចំពោះខ្ញុំ សាច់សត្វព្រៃគ្មានរសជាតិឆ្ងាញ់ទេ។ ចំពោះអ្នកដែលបរិភោគសាច់សត្វព្រៃ ហើយគិតថាឆ្ងាញ់ អាចប្រហែលមកពីខ្លួនទទួលឥទ្ធិពលឃោសនាថាសាច់ទាំងនោះអាចព្យាបាលជំងឺបាន ទាំងដែលគេមិនដឹងថា វាអាចទៅរួចយ៉ាងដូចម្ដេច។ បើអោយពួកគេបិទភ្នែក ហើយភ្លក្សសាច់ដែលដាក់ក្នុងចានពីរ ម្ខាងដាក់សាច់គោ ម្ខាងទៀតដាក់សាច់សត្វព្រៃ ដោយមិនប្រាប់អ្វីទាំងអស់ ខ្ញុំជឿថាពួកគេនឹងរើសយកសាច់គោ។ ម្យ៉ាងវិញទៀត អ្នកបរិភោគសាច់សត្វព្រៃពិតជាល្ងង់ណាស់ ដែលគេគិតថា គេព្រមបរិភោគដោយសារតែសាច់នោះ “ឆ្ងាញ់” ទោះបីជាដឹងថាសត្វព្រៃជាសម្ផស្ស ជាមរតក ជាមោទនភាពជាតិ។ ហើយចំពោះអ្នកដែលព្រមជឿថា សាច់សត្វទាំងនោះអាចបង្កើនសមត្ថភាពផ្លូវភេទបានដោយមិនគិតអ្វីសោះកាន់តែល្ងង់ទៅទៀត។ វាអាចទៅរួចដែលពួកគេ “ខ្លាំង” បានដោយបរិភោគសាច់ តែមិនមែនសត្វព្រៃទេ! រាល់ពេលមនុស្សបរិភោគសាច់ ពួកគេប្រាកដជាមានថាមពលគ្រប់គ្រាន់ ដែលធ្វើអោយគេមានអារម្មណ៍ថាខ្លាំងជាងមុន។ ជានេះទៅទៀត ពួកគេនឹងបរិភោគសាច់ទាំងនោះជាមួយស្រា ដែលជាហេតុធ្វើអោយគេបាត់បង់ស្មារតី និង ការវិនិច្ឆ័យ ដែលធ្វើអោយយល់ថាខ្លួនខ្លាំង។ យល់ល្អអ្នកដែលខ្វះសមត្ថភាពភេទទាំងនោះគួរតែទៅរកពេទ្យទៅល្អជាង។ វាមិនមែនជាឥទ្ធិពលរបស់សត្វព្រៃទេ វាជាឥទ្ធិពលរបស់សាច់។ ជាងនេះទៅទៀត មនុស្សដែលបរិភោគសាច់សត្វព្រៃដោយគិតថាវាអាចព្យាបាលរោគ កាន់តែល្ងង់ទៅទៀត។ ពួកគេព្រមជឿលើរឿងទាំងនោះដោយគ្មានអ្វីពន្យល់បាន។ ពួកគេមិនព្យាយាមហាត់ប្រាណ ថែទាំសុខភាព និង ត្រួតពិនិត្យសុខភាពគេទេ តែបែរជាស្វែងរកសាច់សត្វក្រោយពេលកើតជំងឺ។ ខ្លះអាចធូរស្រាលមែន ព្រោះវាជាឥទ្ធិពល Placebo ដែលកើតឡើងក្រោយពីពួកគេជឿលើការឃោសនា។ អ្នកជំងឺខ្លះ សុខចិត្តតមអាហារទាំងដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ តែពួកគេបែរជាបរិភោគសាច់សត្វព្រៃ ជួនកាលក្នុងចំនួនច្រើន (ហើយតមសាច់សត្វស្រុក sic)។ ដូចខាងលើអញ្ចឹង នោះគឺដោយសារគេបរិភោគច្រើន មិនមែនមកពីសត្វព្រៃទេ។ យ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាល្ងង់ណាស់ដែលព្រមទទួលយកការឃោសនាមួយដោយមិនពិចារណា។ មួយវិញទៀត អ្នកខ្លះយល់ថាបើខ្លួនមិនបរិភោគ នោះអ្នកផ្សេងនឹងបរិភោគដដែល ដែលនោះ ខ្ញុំគិតថាគឺជាគំនិតរបស់អ្នកដែលខ្វះចំនេះដឹង។ ពួកគេគាំទ្រសាច់សត្វព្រៃ ដែលជាហេតុនាំអោយមានការសំលាប់បន្ត។ គេដឹងថាគេមិនគួរបរិភោគសាច់នោះទេ តែចុងក្រោយពួកគេក្លាយជាបុគ្គលម្នាក់ ក្នុងចំនោមអ្នកបរិភោគដដែល។ ការសំលាប់ កើតឡើងពីអ្នកបរិភោគ ហើយអ្នកបរិភោគ កើតឡើងពីបុគ្គលម្នាក់ៗនោះហើយ។ ពួកគេពិតជាល្ងង់ណាស់ គួរអោយអាណិតមែន។
មូលហេតុជាច្រើន
មានមូលហេតុជាច្រើនដែលបណ្ដាលអោយ ពូជសត្វមួយ ក្លាយជា “ជិតដាច់ពូជ"។ មិនមែនគ្រាន់តែការសំលាប់ដើម្បីបរិភោគនោះទេ។ កត្តានគរូបនីយកម្ម ដោយមិនបានគិតពីឥទ្ធិពលលើប្រព័ន្ធបរិស្ថាន បានបំផ្លាញដោយផ្ទាល់ និង ដោយប្រយោលលើ សត្វព្រៃទាំងនោះ។ នគរូបនីយកម្ម ខ្វះការសិក្សា បានបំផ្លាញដោយផ្ទាល់លើព្រៃឈើ ដែលជាជំរកសត្វរស់នៅ។ លើសពីនេះទៅទៀត ការប្រែប្រួលបរិយាកាសដោយសារផលប៉ះពាល់ពី នគរូបនីយកម្ម និង ឧស្សាហកម្ម ក៏ជាហេតុធ្វើអោយសត្វដាច់ពូជដែរ។ សត្វព្រៃ ជាភាររស់គួរអោយអាណិតណាស់។ ពួកគេគ្មានសំលៀកបំពាក់ គ្មានទីជំរក ហើយពួកគេគ្មានការសំរបសំរួលទៅនឹងបំរែបំរួលបរិយាកាស និង សីតុណ្ហភាពឡើយ។ អ្នកដែលបានបំផ្លាញបរិស្ថាន ពិតណាស់ប្រាកដជាបានបំភ្លេច ឬ ល្ងង់ណាស់ដែលមិនដឹងថា បុព្វបុរសរបស់មនុស្សរស់នៅក្នុងព្រៃ។ ភាពយល់ខុសរបស់មនុស្សភាពសាហាវរបស់សត្វព្រៃក៏ជាបញ្ហាផងដែរ។ មនុស្សមិនមែនជាចំណីរបស់ត្រីឆ្លាមទេ។ តាមពិតទៅ សត្វព្រៃមិនដែលឈ្លានពានទឹកដីមនុស្សទេ មានតែមនុស្សទេដែលទៅឈ្លានពានដែនដីរបស់សត្វ ហើយនៅពេលសត្វការពារទឹកដីខ្លួនតាមសភាវគតិ បែរជាធ្វើអោយគេគិតថាសត្វទាំងនោះមានភាពសាហាវទៅវិញ។កំហុសដ៏ធំរបស់មនុស្សពីមុន
មានសត្វព្រៃជាច្រើនបានផុតពូជដោយសារមនុស្ស។ សូមក្រលេកមើលលើ តំណរភ្ជាប់នេះ ដែលនាំទៅកាន់ បញ្ជីសត្វផុតពូជ នៅវីគីផេឌៀ។ ឍាមរ៉ា ជាកំហុសដ៏ធំមួយ ដែលមនុស្សចាស់គ្មានអ្វីនឹងឆ្លើយតបចំពោះក្មេងៗទេ នៅពេលពួកគេសួរថា សត្វនេះនៅទីណា ហើយអ្នកណាជាអ្នកធ្វើអោយសត្វនេះដាច់ពូជ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំមិនខ្វល់ថា អង្គភាពរួមធំមួយណា ឬ បុគ្គលណាធ្វើអោយសត្វដាច់ពូជទេ តែខ្ញុំបន្ទោសមនុស្សចាស់ទាំងស្រុង លើការបាត់បង់នេះ។ ហើយនៅមានសត្វជាច្រើនទៀតដែលកំពុងត្រូវបានគំរាមកំហែង ហើយបើមនុស្សជំនាន់យើងទាំងអស់គ្នានៅតែបន្តបំផ្លាញសត្វព្រៃបន្តទៀត ខ្ញុំខ្លាចថាក្មេងៗជំនាន់ក្រោយកាន់តែបន្ទោសយើងច្រើនទៅទៀត បើសិនពួកគេមិនស្គាល់សត្វគ្រៀល សត្វកេងកង…។ សូមចុចលើទីនេះ ដើម្បីមើលទៅលើការឃោសនាមួយ ដែលបង្ហាញអំពីរបៀបធ្វើឯកសារសត្វលើសត្វខ្លា នៅពេលដែលខ្លាបានដាច់ពូជទៅ ។ វាគួរអោយខ្លាច និង អាម៉ាស់ណាស់។ចាំអង្កាល់ទៀត?
"សត្វព្រៃជាសម្ផស្ស ជាមរតក ជាមោទនភាពជាតិ"មានការអភិរក្សជាច្រើនបានកើតឡើងក្នុងកំឡុងប៉ុន្មានទស្សវត្សចុងក្រោយនេះ។ អ្វីដែលសំខាន់គឺត្រូវបង្ហាត់មនុស្ស ជាពិសេសក្មេងៗជំនាន់ក្រោយអោយចេះស្រលាញ់សត្វព្រៃ យល់ពីប្រយាជន៍សត្វ ហើយត្រូវមានវិធានការទៅលើការសំលាប់ និងត្រូវមានការសិក្សាអោយច្បាស់លាស់ថ្លឹងថ្លែងពីផលប៉ះពាល់លើជំរកសត្វមុនពេលធ្វើគំរោងនគរូបនីយកម្ម។ ខ្ញុំសង្ឃឹមថាយើងអាចការពារសត្វព្រៃបាន ហើយវាចាប់ផ្ដើមពីឥលូវនេះ និង ពីយើងម្នាក់ៗទៅ។ វាដល់ពេលហើយដែលយើងយកសម្បជញ្ញះមកប្រើប្រាស់។
បញ្ជីសត្វដែលជិតផុតពូជនៅកម្ពុជា
សត្វព្រៃនៅកម្ពុជា
del.icio.us Tags: សត្វផុតពូជ,ឍាមរា,Extinct animals in Cambodia,Cambodian behaviours towards animal
Subscribe to:
Posts (Atom)